Hezbollah៖ អ៉ីរ៉ង់ ប្រហែលជាមិនចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រសិនបើអ៉ីស្រាអែលបន្តស្ថិតនៅក្នុងទឹកដីលីបង់ (Video inside)
17-06-2026 11:48
(បេរូត)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមហេសបូឡាបានបង្ហាញជំនឿចិត្ត ថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយ ដែលនឹងសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦។
តាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡា អ៉ីរ៉ង់អាចទាមទារលក្ខខណ្ឌឱ្យអ៉ីស្រាអែលដកថយ ជាផ្នែកនៃកិច្ចចរចារជុំបន្ទាប់ជាមួយសហរដ្ឋអាមេរិក ដែលគ្រោងឡើងបន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នាថ្ងៃសុក្រខាងមុខ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយក្រុមហេសបូឡាប្រាប់ Reuters ដូច្នេះថា «យើងជឿថានឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកទេ បើអ៉ីស្រាអែលមិនដកថយ»។
វាគឺជាលើកទីមួយហើយដែលក្រុមគាំទ្រដោយអ៉ីរ៉ង់មួយនេះ ភ្ជាប់បញ្ហាដកថយនៃកងកម្លាំងអ៉ីស្រាអែលទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi ក៏បាននិយាយដែរថា ការបញ្ចប់សង្គ្រាមក្នុងតំបន់ ត្រូវតែរួមបញ្ចូលនូវការបញ្ចប់ជម្លោះក្នុងប្រទេសលីបង់ រួមទាំងការបញ្ចប់នៃវត្តមានកាន់កាប់ទឹកដីលីបង់ផងដែរ៕




