ប៉ូឡូញ និងអាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀងការពារជាតិ (Video inside)

17-06-2026 16:14

(វ៉ាសូវី)៖ បន្ទាប់ពីចុះកិច្ចព្រមព្រៀងការពារជាតិ ជាមួយប្រទេសបារាំង និងចក្រភពអង់គ្លេស នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ប៉ូឡូញបានចុះកិច្ចព្រមព្រៀងដូចគ្នានេះ ជាមួយអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ និងអាល្លឺម៉ង់ គ្រោងចុះហត្ថលេខានៅទីក្រុងវ៉ាសូវី ដើម្បីប្រារព្ធខួប ៣៥ឆ្នាំ ចាប់តាំងពីមានសន្ធិសញ្ញា នៃភាពជាអ្នកជិតខាងល្អឆ្នាំ១៩៩១ ក្រោយសម័យសង្គ្រាមត្រជាក់។ កិច្ចព្រមព្រៀងនេះ នឹងផ្អែកលើក្របខ័ណ្ឌឆ្នាំ២០១១ ដែលភាគច្រើនគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការ នៅសមុទ្របាល់ទិក ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខអ៉ីនធឺណិត។

ប៉ូឡូញ គឺជាសមាជិកនៃអង្គការណាតូ (NATO) តែមួយគត់ដែលមានព្រំដែនជាប់រុស្ស៉ី និងអ៊ុយក្រែន ហើយបាននិងកំពុងជំរុញវិស័យការពារជាតិ ក្នុងរយៈពេលជាង ៤ឆ្នាំនៃការឈ្លានពានរបស់រុស្ស៉ី។ ទីក្រុងវ៉ាសូវី ​បាន​បង្កើន​ការចុះសន្ធិសញ្ញា​ទ្វេ​ដង​ ជាមួយ​សម្ព័ន្ធមិត្ត​អឺរ៉ុប​ ខណៈ​អនាគត​នៃវត្តមាន​កងទ័ព​អាមេរិក​ សម្រាប់តំបន់​​កំពុង​ស្ថិត​ក្នុងភាពស្រពេចស្រពិល៕