លោក ត្រាំ និយាយថាលោកជាមេគេ នៅឯកិច្ចប្រជុំកំពូល G7 (Video inside)

18-06-2026 10:46

(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» ខណៈរូបលោក និងមេដឹកនាំ G7 ផ្សេងទៀតទៀតទទួលស្គាល់ថាអ៊ុយក្រែនកំពុងមានភាពរីកចម្រើនក្នុងសង្រ្គាមជាមួយរុស្ស៉ី ខណៈសន្យាថានឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់លោកបានចូលរួមកិច្ចប្រជុំ G7 ជាមួយក្ដីសង្ឃឹមថាអាចបញ្ចុះបញ្ចូលឱ្យលោក ត្រាំ ជឿថាការតស៊ូរបស់អ៊ុយក្រែន កំពុងហុចលទ្ធផល ហើយរុស្ស៉ីកំពុងស្ថិតក្នុងគោលជំហរមួយដែលមិនអាចកំណត់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពណាមួយនោះទេ។ នៅឯសន្និសីទសារព័ត៌មាន លោក ត្រាំ បាននិយាយថារុស្ស៉ីបានបាត់បង់ចំនួនកងទ័ពច្រើនជាងអ៊ុយក្រែន នៅក្នុងសង្រ្គាម ព្រមទាំងចាត់ទុករុស្ស៉ីភាគីដែលកំពុងបើកការវាយលុកក្នុងសង្រ្គាម។

ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ត្រូវបានក្រុមមេដឹកនាំចាត់ទុកថាជាការផ្លាស់ប្ដូរពិតប្រាកដមួយរបស់លោក ត្រាំ។ តែទោះជាបែបនេះក្ដី ក្ដីសង្ឃឹមក្នុងការដាក់សម្ពាធឱ្យរុស្ស៉ីត្រឡប់ទៅរក តុចរចាសន្តិភាព នៅតែអាស្រ័យលើការប្ដេជ្ញាចិត្តរបស់លោក ត្រាំជាមនុស្សម្នាក់ដែលគេពិបាកព្យាករ និងជឿទុកចិត្ត៕