ស៉្វីសអះអាងថាកំពុងរៀបចំ សម្រាប់កិច្ចចរចាថ្ងៃសុក្រ រវាងអាមេរិក និងអ៉ីរ៉ង់ (Video inside)
18-06-2026 16:27
(ព្រុចសែល)៖ រដ្ឋាភិបាលស្វ៉ីស បានឱ្យដឹងថា ការចរចាដំបូងលើកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ គ្រោងធ្វើឡើងនៅឯរមណីយដ្ឋានកំពូលភ្នំ Buergenstock ក្នុងប្រទេសស្វីស នាថ្ងៃសុក្រស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦។
ពេលដែលអ្វីៗកំពុងស្ថិតក្នុងដំណើរការរៀបចំ គេនៅចាំតែសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ រួមជាមួយអ្នកសម្របសម្រួលប៉ាគីស្ថាន និងកាតា ក៏ដូចជាប្រទេសពាក់ព័ន្ធផ្សេងទៀត មកជួបនៅថ្ងៃស្អែក នៅ Buergenstock សម្រាប់ការចរចាដំបូងអំពីការអនុវត្តកិច្ចព្រមព្រៀង។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសស្វីស បច្ចុប្បន្នមិនមានព័ត៌មានបន្ថែម អំពីកាលវិភាគ និងព័ត៌មានលម្អិតនៃកិច្ចចរចានេះទេ៕





