រដ្ឋាភិបាលចិន ចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល

18-06-2026 17:07

(ប៉េកាំង)៖ ថ្ងៃទី១៧ ខែមិថុនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី «ការកសាងប្រព័ន្ធអភិបាលកិច្ចសកល ដែលកាន់តែយុត្តិធម៌និងសមហេតុផល៖ ទស្សនៈ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការរបស់ប្រទេសចិន» ដើម្បីបង្ហាញពីទស្សនៈ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការអំពីអភិបាលកិច្ចសកលរបស់ប្រទេសចិន និងប្រមូលផ្តុំគំនិតឯកភាពរួម របស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកលឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាកសាង ប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល។

សៀវភៅសបានគូសបញ្ជាក់ថា ចាប់ពីចូលយុគសម័យថ្មីមក លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង គំនិតផ្តួចផ្តើមដ៏សំខាន់ស្តីពីការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ផ្តួចផ្តើមពីទស្សនៈអភិបាលកិច្ចសកល ដែលពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា និងផ្តួចផ្តើមពីការអនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយសមភាពនិងសណ្តាប់ធ្នាប់ បរិយាប័ន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ។

សៀវភៅសបានចែងទៀតថា បន្ទាប់ពីការលើកឡើងគំនិតផ្តួចផ្តើម អភិបាលកិច្ចសកលក៏ទទួលបានការគាំទ្រ និងឆ្លើយតបយ៉ាងឆាប់រហ័ស ពីប្រទេសនិងអង្គការអន្តរជាតិជិត១៦០ ហើយមានប្រទេសជាង៦០បានចូលរួម “ក្រុមមិត្តនៃអភិបាលកិច្ចសកល ”យ៉ាងសកម្ម ដែលបានបំពេញបន្ថែមស្ថិរភាពនិងកម្លាំងចលករដ៏មានតម្លៃ សម្រាប់ពិភពលោកដែលមានភាពច្របូកច្របល់៕

វិទ្យុមិត្តភាពកម្ពុជាចិន