* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កូរ៉េខាងជើងថ្កោលទោសការអំពាវនាវរបស់ G7 ឱ្យរំសាយអាវុធនុយក្លេអ៊ែរ ដោយចាត់ទុកថាជាការរំលោភអធិបតេយ្យភាព (Video inside)

18-06-2026 18:44

(សេអ៊ូល)៖ លោកស្រី គីម យូចុង (Kim Yo Jong) ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ដែលអំពាវនាវឱ្យទីក្រុងព្យុងយ៉ាង រំសាយអាវុធនុយក្លេអ៊ែរ ដោយលោកស្រីចាត់ទុកថាការទាមទារនេះ គឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញ និងអធិបតេយ្យភាពរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA។

លោកស្រី គីម បានសង្កត់ធ្ងន់ថា បញ្ហារំសាយអាវុធនុយក្លេអ៊ែរ គឺជារឿងដែលមិនអាចត្រឡប់ថយក្រោយបានឡើយ ហើយការកាន់កាប់អាវុធនុយក្លេអ៊ែរគឺជាផលប្រយោជន៍ស្នូល និងជាខ្សែបន្ទាត់ក្រហមដែលមិនអាចកែប្រែបានរបស់ប្រទេសនេះ។ លោកស្រីបានព្រមានថា អ្នកណាដែលហ៊ានប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរ នឹងត្រូវប្រឈមមុខនឹង «ជម្រើសដ៏អាក្រក់បំផុត ដែលនាំទៅរកមហន្តរាយ»។

បន្ថែមពីនេះ លោកស្រីបានអះអាងថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាមធ្យោបាយកំញើញសម្រាប់ការពារខ្លួន ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនុយក្លេអ៊ែរជាបន្តបន្ទាប់ពីសំណាក់ក្រុមសត្រូវ ហើយអាវុធទាំងនេះគឺជា «គ្រឹះដ៏សំខាន់» សម្រាប់ធានាសន្តិភាព។ លោកស្រីបានបន្ថែមថា ការអំពាវនាវឱ្យរំសាយអាវុធនុយក្លេអ៊ែរគឺជារឿង «ហួសសម័យទាំងស្រុង» ហើយគ្មានក្រុមណាមួយអាចផ្លាស់ប្តូរជំហរនេះបានឡើយ ទោះបីជាពួកគេរិះគន់ខ្លាំងប៉ុណ្ណាក៏ដោយ។

គួររំលឹកថា កាលពីថ្ងៃពុធ មេដឹកនាំ G7 បានចេញសេចក្តីថ្លែងការណ៍រួម ដោយសម្តែងការ «ព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ព្រមទាំងបានអំពាវនាវឱ្យប្រទេសនេះរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ លើសពីនេះ ក្រុម G7 ក៏បានជំរុញឱ្យកូរ៉េខាងជើងដោះស្រាយបញ្ហាចាប់ពង្រត់ពលរដ្ឋជប៉ុន និងទាមទារឱ្យមានការទប់ស្កាត់បទល្មើសសាយប័រ និងការលួចរូបិយប័ណ្ណគ្រីបតូពីសំណាក់ទីក្រុងព្យុងយ៉ាងផងដែរ៕