* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រុស្ស៊ីប្រគល់សាកសពយោធិន ៥២២នាក់ ទៅឱ្យអ៊ុយក្រែនវិញ ខណៈអ៊ុយក្រែនប្រគល់ ៣៣នាក់ឱ្យរុស្ស៊ី (Video inside)

18-06-2026 20:11

(កៀវ)៖ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីបានប្រគល់សាកសពមនុស្សចំនួន ៥២២នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណថាជាយោធិនអ៊ុយក្រែន ត្រឡប់មកឱ្យទីក្រុងកៀវវិញ។ នេះគឺជាសកម្មភាពនៃកិច្ចសហប្រតិបត្តិការដ៏កម្របំផុតមួយ រវាងប្រទេសទាំងពីរដែលកំពុងធ្វើសង្គ្រាម។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

មជ្ឈមណ្ឌលឈ្លើយសឹកអ៊ុយក្រែនបានបញ្ជាក់ថា ការធ្វើមាតុភូមិនិវត្តន៍នេះទទួលបានជោគជ័យ ដោយភាគីរុស្ស៊ីអះអាងថាសាកសពទាំងនោះជាយោធិនអ៊ុយក្រែន។ ទោះបីជាអ៊ុយក្រែនមិនបានបញ្ជាក់ពីចំនួនសាកសពដែលខ្លួនបានប្រគល់ទៅវិញក្តី ប៉ុន្តែសមាជិកសភារុស្ស៊ី លោក សាំសែល សារ៉ាលីយ៉េវ (Shamsail Saraliyev) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី RBC ថា រដ្ឋាភិបាលទីក្រុងមូស្គូ ក៏ទទួលបានសាកសពយោធិនរបស់ខ្លួនចំនួន ៣៣នាក់ពីភាគីអ៊ុយក្រែនវិញផងដែរ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរសាកសពនេះ ធ្វើឡើងចំពេលដែលភាគីទាំងសងខាងកំពុងបើកការវាយប្រហារដោយដ្រូន ទ្រង់ទ្រាយធំទៅលើរដ្ឋធានីរៀងៗខ្លួន ខណៈកិច្ចចរចាបញ្ចប់សង្គ្រាមដែលបានអូសបន្លាយជាង ៤ឆ្នាំមកនេះ នៅតែបន្តជាប់គាំង។ ការផ្លាស់ប្តូរឈ្លើយសឹក និងសាកសព គឺជាកិច្ចសហប្រតិបត្តិការតែមួយគត់ដែលប្រទេសទាំងពីរអាចធ្វើរួមគ្នាបាន ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងក្នុងឆ្នាំ២០២២៕