* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អង់គ្លេសប្រកាសផ្តល់ដ្រូន ១៥ម៉ឺនគ្រឿង និងជំនួយយោធាជិត ១ពាន់លានដុល្លារ ដល់អ៊ុយក្រែន (Video inside)

18-06-2026 21:12

(ព្រុចសែល)៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ដាន ចាវីស (Dan Jarvis) នៅថ្ងៃព្រហស្បតិ៍ បានប្រកាសថា ចក្រភពអង់គ្លេសនឹងផ្តល់យន្តហោះដ្រូនចំនួន ១៥០,០០០គ្រឿង ដល់ប្រទេសអ៊ុយក្រែន នៅមុនដំណាច់ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការផ្តល់ជូននេះគឺជាផ្នែកមួយនៃកញ្ចប់មូលនិធិយោធាទំហំ ៧៥២លានផោន (ប្រមាណ ៩៩៦លានដុល្លារអាមេរិក) ដែលរដ្ឋាភិបាលទីក្រុងឡុងដ៍ បានសន្យាផ្តល់ឱ្យទីក្រុងកៀវ ។ កញ្ចប់ជំនួយនេះត្រូវបានដកចេញពីប្រាក់កម្ចីទំហំ ២,២៦ពាន់លានផោន ដែលអង់គ្លេសផ្តល់ឱ្យអ៊ុយក្រែន ដោយប្រើប្រាស់ប្រាក់ចំណេញពីការបង្កកទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ី។ ក្រៅពីដ្រូន កញ្ចប់ជំនួយនេះក៏រួមបញ្ចូលទាំងមីស៊ីលការពារដែនអាកាសចំនួន ៣៥០គ្រាប់ និងប្រព័ន្ធរ៉ាដាផងដែរ។

ការប្រកាសនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នាទីក្រុងព្រុចសែល ជាទីដែលលោក ចាវីស បានធ្វើជាសហប្រធាន រួមជាមួយសមភាគីអាល្លឺម៉ង់ ព្រមទាំងមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេចសេត (Pete Hegseth) និងរដ្ឋមន្ត្រីការពារជាតិមកពីប្រទេសបារាំង និងអ៊ុយក្រែនផងដែរ៕