* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងអាមេរិក-អ៉ីរ៉ង់ ខណៈអ៉ីស្រាអែលនៅតែបន្តវាយប្រហារលីបង់

19-06-2026 14:59

(ប៉ារីស)៖ នាថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ បារាំងបានចេញមុខទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខា​រវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែល នៅតែបន្តការវាយប្រហាររបស់ខ្លួនក្នុងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្រ្តីការបរទេសបារាំង លោក Jaen-Noel Barrot បានលើកឡើងថា កិច្ចព្រមព្រៀងអាមេរិក-អ៉ីរ៉ង់ គឺតម្រូវឱ្យបិទបញ្ចប់អរិភាពនានា ដូច្នេះរដ្ឋាភិបាលអ៉ីស្រាអែលចាំបាច់ត្រូវតែគោព ហើយសហរដ្ឋអាមេរិកជាពិសេស ត្រូវតែដាក់សម្ពាធចាំបាច់គ្រប់បែបយ៉ាងតាមអាចធ្វើបាន ទៅលើរដ្ឋាភិបាលអ៉ីស្រាអែល ដើម្បីធានាថាអ៉ីស្រាអែលនឹងគោរពតាម។

ការលើកឡើងដូចខាងលើរបស់ប្រមុខការទូតបារាំង គឺបន្ទាប់ពីការវាយប្រហារថ្មីចុងក្រោយបង្អស់របស់អ៉ីស្រាអែល នៅភាគខាងត្បូងលីបង់ កាលពីវេលាយប់កន្លងទៅនេះ ដែលបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយលីបង់ គឺបានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៦នាក់ទៀត។

ក្នុងសប្តាហ៍នេះ អាមេរិកនិងអ៉ីរ៉ង់ ទីបំផុតសម្រេចបានកិច្ចព្រមព្រៀងបឋមមួយ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា​ ដែលរាប់បញ្ចូលទាំងលីបង់ ប៉ុន្តែអ៉ីស្រាអែលបានរិះគន់ជាខ្លាំង។ ឆ្លើយតបការរិះគន់របស់អ៉ីស្រាអែលចំពោះកិច្ចព្រមព្រៀង អនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាសម្ព័ន្ធមិត្តតែមួយគត់របស់អ៉ីស្រាអែល ដែលជាប្រទេសទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិក រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

គួរបញ្ជាក់ថា ប្រទេសលីបង់ ត្រូវបានអូសឱ្យធ្លាក់ក្នុងភ្លើងសង្រ្គាមកាលពីដើមខែមីនា នៅពេលក្រុមសកម្មប្រយុទ្ធហេសបូឡា បានបើកការវាយប្រហារលើអ៉ីស្រាអែល ដើម្បីគាំទ្រដល់អ៉ីរ៉ង់ដែលបានរងការវាយប្រហាររួមគ្នាពីអាមេរិកនិងអ៉ីស្រាអែល។ គិតចាប់តាំងពីពេលនោះមក សង្រ្គាមរបស់អ៉ីស្រាអែល បានសម្លាប់មនុស្សកើនដល់ជិត៤០០០នាក់ បង្កឱ្យរបួសជិត១២០០០នាក់ ហើយជាង១លាននាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង៕