* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ភាពវឹកវរផ្ទុះឡើងជាង២សប្តាហ៍ នៅតំបន់កាស្មៀរប៉ែកខាងប៉ាគីស្ថាន បណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ (Video inside)

19-06-2026 17:30

(Kashmir, បាគីស្ថាន)៖ អាជីវកម្មក៏ដូចជាសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ប៉ែកខាងតំបន់ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ជាហេតុធ្វើឱ្យជីវិតប្រចាំថ្ងៃមានភាពជាប់គាំង ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់ ក្នុងរយៈពេលជិត ២សប្តាហ៍នៃការផ្ទុះបាតុកម្មតវ៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នាថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦។

ការប្រឈមមុខដាក់គ្នា រវាងអាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកគាំទ្រអង្គការ Awami Action Committee ឬ JAAC ដែលថ្មីៗនេះត្រូវបានហាមឃាត់ បានបង្កជាបញ្ហាប្រឈមដ៏រសើបមួយ សម្រាប់ទីក្រុងអ៉ីស្លាម៉ាបាដ។

ភាពចលាចលបានចាប់ផ្តើមមុនបាតុកម្មកាលពីថ្ងៃទី៩ ខែមិថុនា ដែល JAAC អះអាងថាដើម្បីទាមទារអាសនៈចំនួន ១២សម្រាប់ជនភៀសខ្លួន នៅក្នុងការបោះឆ្នោតសភាតំបន់ ដែលមាន ៤៥អាសនៈ។ ជនភៀសខ្លួនទាំងនោះជាអ្នកផ្លាស់ចេញពីតំបន់កាស្មៀរ ប៉ែកខាងឥណ្ឌាគ្រប់គ្រង មករស់នៅប៉ាគីស្ថាន។ ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា។

មន្ត្រីរដ្ឋាភិបាលបាននិយាយថា យ៉ាងហោចណាស់ជនស៉ីវិល ២០នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស។ តាមមេប៉ូលិសប្រចាំតំបន់ លោក Liaqat Ali Malik មន្រ្តីប៉ូលិស ៤នាក់ត្រូវបានសម្លាប់ និង ៩៧នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមអ្នកតវ៉ា ខណៈដែលមនុស្ស ៥១៥នាក់ត្រូវបានឃុំខ្លួន។ រដ្ឋាភិបាល​បាន​ឆ្លើយ​តប​ដោយ​ការ​បិទ​ផ្លូវ​សំខាន់ៗ ​បិទបណ្តាញ​អ៉ីនធឺណិត និង​ការ​រឹត​បន្តឹង​ផ្នែកប្រព័ន្ធ​ផ្សព្វផ្សាយ​ចូលទៅ​កាន់​តំបន់​កាស្មៀរ​។

គួរបញ្ជាក់ថា ប៉ាគីស្ថាន ដែលធ្លាប់រិះគន់ទីក្រុង Delhi ជុំវិញការដោះស្រាយជាមួយក្រុមអ្នកប្រឆាំង នៅប៉ែកនៃតំបន់ Kashmir ដែលគ្រប់គ្របដោយឥណ្ឌា ឥឡូវនេះត្រូវប្រឈមមុខនឹងកំហឹងក្នុងទឹកដីប៉ែកដែលខ្លួនកំពុងគ្រប់គ្រងវិញម្តង៕