* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្រីលង្កាកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ «ជំងឺគ្រុនឈាម» ជាមួយករណីឆ្លងជាង ៤៤,០០០នាក់ ក្នុងឆ្នាំនេះ (Video inside)

19-06-2026 19:03

(កូឡុំបូ)៖ ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានករណីឆ្លងជាង ៤៤,០០០នាក់ និងស្លាប់ចំនួន ២៨នាក់ ត្រូវបានកត់ត្រាចាប់តាំងពីខែមករាមក។ ស្ថានភាពនេះកំពុងដាក់សម្ពាធយ៉ាងខ្លាំងដល់មន្ទីរពេទ្យរដ្ឋនានា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសុខាភិបាលនៅថ្ងៃសុក្រ និងការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជំងឺគ្រុនឈាមគឺជារឿងធម្មតាដែលកើតមានក្នុងរដូវមូសុងនៅប្រទេសស្រីលង្កា ប៉ុន្តែអាជ្ញាធរបានបញ្ជាក់ថា ការពង្រីកទីក្រុងដោយគ្មានផែនការច្បាស់លាស់ រួមផ្សំនឹងការខូចខាតដែលបង្កឡើងដោយព្យុះស៊ីក្លូន Ditwah ដែលបានវាយប្រហារប្រទេសកោះមួយនេះកាលពីចុងខែវិច្ឆិកា គឺជាកត្តាចម្បងដែលធ្វើឱ្យការរាតត្បាតក្នុងឆ្នាំនេះ កាន់តែមានសភាពធ្ងន់ធ្ងរ។

អ្នកនាំពាក្យរបស់អង្គភាពត្រួតពិនិត្យជំងឺគ្រុនឈាមជាតិ (NDCU) បានប្រាប់ Reuters ថា «យើងបានកត់សម្គាល់ឃើញពីការកើនឡើងនេះ បន្ទាប់ពីមានព្យុះស៊ីក្លូនរួចមក។ កម្ទេចកម្ទីជាច្រើនត្រូវបានបន្សល់ទុកនៅក្នុងបរិស្ថាន ដែលបង្កើតជាជម្រកសម្រាប់មូសខ្លាបង្កាត់ពូជ ហើយសន្ទស្សន៍សត្វល្អិតក៏បានកើនឡើងខ្ពស់ចាប់តាំងពីពេលនោះមក»។

គួរបញ្ជាក់ថា អត្រានៃការឆ្លងក្នុងឆ្នាំនេះមានការកើនឡើងយ៉ាងគំហុក បើធៀបនឹងតួលេខ ៥១,០០០ករណី សម្រាប់ពេញមួយឆ្នាំកាលពីឆ្នាំមុន។ ហើយការឆ្លងត្រូវបានគេរំពឹងថានឹងបន្តកើនឡើងយ៉ាងហោចណាស់ពីរសប្តាហ៍ទៀត មុនពេលថយចុះមកវិញ៕