* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៊ីស្រាអែល និងហេសបូឡា យល់ព្រមលើបទឈប់បាញ់នៅលីបង់ ក្រោយមានការសម្របសម្រួលពីអាមេរិក និងកាតា (Video inside)

19-06-2026 21:43

(ហ្ស៊េរុយសាឡឹម)៖ មន្ត្រីសហរដ្ឋអាមេរិកបានឱ្យដឹងថា អ៊ីស្រាអែល និងក្រុមហេសបូឡា បានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលចាប់ផ្តើមនៅរសៀលថ្ងៃសុក្រនេះ។ ការព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីការកើនឡើងកម្តៅនៃការប្រយុទ្ធគ្នានៅប្រទេសលីបង់ បានគំរាមកំហែងដល់កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នរវាងអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល និងប្រភពពីក្រុមហេសបូឡា បានទទួលស្គាល់ពីបទឈប់បាញ់នេះ ដោយភាគីអ៊ីស្រាអែលបញ្ជាក់ថា ខ្លួននឹងមិនបើកការវាយប្រហារទេ ប្រសិនបើហេសបូឡាមិនវាយប្រហារមុន ប៉ុន្តែកងទ័ពអ៊ីស្រាអែលនឹងនៅតែបន្តឈរជើងនៅភាគខាងត្បូងលីបង់ដដែល។ ទោះជាយ៉ាងណា របាយការណ៍នៅមូលដ្ឋានបានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតែបន្តកើតមាន ទោះបីជាម៉ោងកំណត់នៃបទឈប់បាញ់បានចូលជាធរមានហើយក៏ដោយ។

មុនការប្រកាសបទឈប់បាញ់ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៤៧នាក់នៅលីបង់ ខណៈទាហានអ៊ីស្រាអែល ៤នាក់ក៏ត្រូវបានសម្លាប់ដោយការវាយបករបស់ហេសបូឡាផងដែរ។ មន្ត្រីសហរដ្ឋអាមេរិកបានបង្ហើបថា បទឈប់បាញ់នេះត្រូវបានសម្របសម្រួលដោយអាមេរិក កាតា និងមានការជួយជ្រោមជ្រែងពីអ៊ីរ៉ង់ បន្ទាប់ពីទីក្រុងតេហេរ៉ង់គំរាមបញ្ឈប់ការចរចាជាមួយវ៉ាស៊ីនតោន ប្រសិនបើគ្មានសន្តិភាពនៅលីបង់។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ដោយសារខ្លួនមិនត្រូវបានគេអញ្ជើញឱ្យចូលរួមពិគ្រោះយោបល់ ហើយយល់ថាកិច្ចព្រមព្រៀងនេះ មិនបានដោះស្រាយក្តីកង្វល់របស់ខ្លួនជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឱ្យបានច្បាស់លាស់នោះឡើយ៕