* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ហ្សេលេនស្គី ព្រមានបេឡារុស ជុំវិញការជួយរុស្ស៉ីក្នុងសកម្មភាពវាយប្រហារលើអ៊ុយក្រែន (Video inside)

20-06-2026 09:19

(កៀវ)​៖ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រយៈពេល១សប្តាហ៍គឺគ្រប់គ្រាន់ សម្រាប់​ឱ្យមេដឹកនាំបេឡារុស លោក Alexander Lukashenko ដកឧបករណ៍នានាចេញពីប្រទេសរបស់លោក ដែលត្រូវបានប្រើប្រាស់ដោយរុស្ស៉ី ក្នុងការវាយប្រហារមកលើអ៊ុយក្រែន ហើយបានព្រមានថាអ៊ុយក្រែនអាចនឹងធ្វើសកម្មភាព ប្រសិនបើរូបលោកមិនធ្វើបែបនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានអះអាងថា ស្ថានីយបញ្ជូនរលកសញ្ញាបន្ត ត្រូវបានប្រទះឃើញក្នុងតំបន់ចំនួន២របស់បេឡារុស នៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៉ី ដើម្បីជួយដល់ការតម្រង់ទិសដៅ អំឡុងសកម្មភាពវាយប្រហារមកលើជនស៉ីវិលអ៊ុយក្រែន។ លោក ហ្សេលេនស្គី បានបន្តយ៉ាងដូច្នេះថា «តើការដែលលោក Lukashenko និយាយថា មិនចង់ចូលពាក់ព័ន្ធក្នុងសង្រ្គាមនេះ មានន័យអ្វី? ចូរទុកពេលឱ្យលោកដកឧបករណ៍ទាំងនេះ... ឱ្យលោកបិទពួកវាវិញ។ ខ្ញុំយល់ថារយៈពេល១សប្តាហ៍ គឺគ្រប់គ្រាន់សម្រាប់ឱ្យលោកធ្វើបែបនោះ។ ប្រសិនបើលោកមិនធ្វើទេនោះ ពួកយើងនឹងជាអ្នកធ្វើ»

យ៉ាងណាមិញ លោកប្រធានាធិបតីអ៊ុយក្រែន មិនបានបកស្រាយលម្អិតជាងនេះទៀតទេ ប៉ុន្តែលោកក៏បានលើកឡើងផងដែរ អំពីឧស្សាហកម្មចម្រាញ់ប្រេង​របស់បេឡារុស ដោយនិយាយថា វាបានក្លាយជាប្រភពផ្គត់ផ្គងធំមួយសម្រាប់ទី​ក្រុងមូស្គូ ខណៈលោក Lukashenko អាចបញ្ឈប់រឿងនេះបាន។ អ៊ុយក្រែនបាននិងកំពុងបង្កើនការវាយប្រហាររបស់ខ្លួន លើវិស័យប្រេងរបស់រុស្ស៉ី ដែលជាផ្នែកមួយនៃការដាក់សម្ពាធលើសមត្ថភាពធ្វើសង្រ្គាមរបស់រុស្ស៉ី បន្ទាប់ពីជម្លោះអូសបន្លាយ​ជាង៤ឆ្នាំមកហើយ។

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ លោក ហ្សេលេនស្គី បានព្រមានថា រុស្ស៉ីមានផែនការអូសទាញទីក្រុងមីនស្កិ៍ ឱ្យចូលកាន់តែជ្រៅក្នុងសង្រ្គាមរបស់ខ្លួន នៅអ៊ុយក្រែន។ កងកម្លាំងរុស្ស៉ីបានប្រើប្រាស់ទឹកដីបេឡារុស ដើម្បីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕