* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

WHO ព្រមានថា ជំងឺអេបូឡាកំពុងបន្តឆ្លងរាលដាលយ៉ាងឆាប់រហ័ស នៅប្រទេសកុងហ្គោ (Video inside)

20-06-2026 11:55

(ហ្សឺណែវ)៖ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក WHO បានព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវ នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៃទ្វិបអាហ្រ្វិក កំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស បើទោះបីជាកិច្ចខិតខំប្រឹងប្រែងត្រូវបានបង្កើនឡើង ដើម្បីគ្រប់គ្រងវីរុសនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មន្រ្តីជាន់ខ្ពស់ WHO ទទួលបន្ទុកភាពអាសន្ននៅទ្វីបអាហ្រ្វិក លោកស្រី Marie-Roseline Belizaire បាននិយាយថា ការឆ្លងរាលដាលអេបូឡានៅកុងហ្គោ នៅតែមានសភាពធ្ងន់ធ្ងរ ហើយកំពុងបន្តវិវត្តយ៉ាងឆាបរហ័សបំផុត ប៉ុន្តែទន្ទឹមគ្នាលោកស្រី ក៏បានកត់សម្គាល់ឃើញថា កិច្ចប្រឹងប្រែងឆ្លើយតប កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

ការផ្ទុះករណីឆ្លងរាតត្បាតជំងឺអេបូឡានៅប្រទេសកុងហ្គោ ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែការចម្លងវីរុស គឺហាក់បានចាប់ផ្តើមដោយមិនបានដឹង មួយរយៈមកហើយ មុនពេលនោះ។ វាបង្កឡើងដោយវីរុសអេបូឡាប្រភេទកម្រហៅថា Bundibugyo ដែលមិនទាន់មានវ៉ាក់សាំងការពារ និងវិធីព្យាបាលជាក់លាក់នៅឡើយ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ចុងក្រោយរបស់ WHO មកទល់ពេលនេះ មានករណីដែលផ្ទៀងផ្ទាត់ច្បាស់សរុប៨៩៦ករណី រកឃើញនៅកុងហ្គោ ក្នុងនោះរាប់បញ្ចូលទាំងករណីស្លាប់២៣២ករណី ហើយរយៈពេល២៤ចុងក្រោយ គឺមានករណីថ្មី២៤ករណី។ ជាង៩០ភាគរយ នៃករណីដែលរកឃើញនៅកុងហ្គោ គឺស្ថិតក្នុងខេត្ត Ituri ដែលញាំញីដោយជម្លោះ ប៉ុន្តែវីរុសក៏បានឆ្លងរាលដាលដល់ខេត្ត Kivu ខាងជើង និងខេត្ត Kivu ខាងត្បូងផងដែរ៕