* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ផ្ទុះការខឹងសម្បារនៅប្រទេសអ៉ីតាលី បន្ទាប់ពីលោក ត្រាំ អះអាងថា នាយករដ្ឋមន្រ្តី Meloni បានសុំអង្វរកររូបលោកដើម្បីបានថតរូបជាមួយ (Video inside)

20-06-2026 13:46

(រ៉ូម)៖ អ៉ីតាលីបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការអត្ថាធិប្បាយរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលមានខ្លឹមសារចំអកលើនាយករដ្ឋមន្រ្តីនៃប្រទេសអ៉ីតាលី លោកស្រី Giorgia Meloni រហូតជំរុញឱ្យ​រដ្ឋមន្រ្តីការបរទេសអ៉ីតាលី លុបចោលគម្រោងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកស្រី Meloni ផ្ទាល់ បាននិយាយថា លោកស្រីភ្ញាក់ផ្អើលចំពោះការអត្ថាធិប្បាយរបស់លោក ត្រាំ ដែលបានធ្វើឡើងជាមួយប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលី La7។ យោងតាមខ្លឹមសារនៃកិច្ចសម្ភាសតាមទូរសព្ទដែល La7 ផ្តល់ឱ្យ AFP លោកប្រធានាធិបតីអាមេរិក បានអះអាងថា លោកស្រី Meloni បានអង្វរលោកដើម្បីសុំថតរូប នៅឯកិច្ចប្រជុំកំពូល G7 ក្នុងសប្តាហ៍នេះ ហើយលោកបានយល់ព្រមថតជាមួយ គឺដោយសារតែលោកអាណិតលោកស្រីប៉ុណ្ណោះ។ លោក ត្រាំ ថែមទាំងបានអះអាងទៀតថា លោកស្រី Meloni ក៏ប្រហែលជាសប្បាយចិត្តផងដែរ ដែលបានរូបលោកនិយាយរក ខណៈតាមពិតគឺលោកមិនចាំបាច់អ្វីត្រូវនិយាយ​ជាមួយលោកស្រីឡើយ។

លោកស្រី Meloni បានហៅការលើកឡើងរបស់លោក ត្រាំ ថាជាសម្តីប្រឌិត ហើយអះអាងថា ទាំងលោកស្រី និងប្រទេសអ៉ីតាលីទាំងមូល គឺមិនដែលអង្វរករគេទេ។ រីឯរដ្ឋមន្រ្តីការបរទេសអ៉ីតាលី លោក Antonio Tajani បាននិយាយថា សម្តីរបស់លោក ត្រាំ គឺជាការប្រមាថធ្ងន់ធ្ងរមួយ ហើយលោកសម្រេចចិត្តលុបចោល​ទស្សនកិច្ចទៅកាន់អាមេរិក ដែលគ្រោងធ្វើឡើងនាថ្ងៃទី២១-២២ ខែមិថុនានេះ។ ចំណែក រដ្ឋមន្រ្តីយុត្តិធម៌ លោក Carlo Nordio បានលើកឡើងថា ការអត្ថាធិប្បាយនោះ គឺជាការបង្ករបួសដ៏ឈឺចាប់មួយ ចំពោះទំនាក់ទំនងអ៉ីតាលី-អាមេរិក ខណៈរដ្ឋមន្រ្តីការពារជាតិ លោក Guido Crosetto បានលើកឡើងថា ពាក្យលេងសើចទាំងនេះ មិនផ្តល់ផលចំណេញដល់នរណាមួយនោះទេ។

គួរបញ្ជាក់ថា នៅពេលចុងបញ្ចប់នៃកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង កាលពីថ្ងៃពុធសប្តាហ៍នេះ លោកស្រី Meloni បានលើកឡើងពីបរិយាកាសដ៏វិជ្ជមាន ហើយ​អះអាងថា ពុំមានភាពរកាំរកូសរវាងលោក ត្រាំ និងបណ្តាមេដឹកនាំពិភពលោកដទៃទៀត ដែលមានវត្តមាននៅទីនោះឡើយ។ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលនោះ លោកស្រី Meloni ត្រូវគេឃើញមានវត្តមានជាមួយលោក ត្រាំ ដល់ទៅប៉ុន្មានលើក រួមទាំងអំឡុងជំនួបមួយអង្គុយនៅលើសាឡុង។ លោកស្រីធ្លាប់បានព្យាយាមតាំងខ្លួនជាស្ពានរវាងអឺរ៉ុបនិងរដ្ឋបាលលោក ត្រាំ ប៉ុន្តែទំនាក់ទំនងបានជួបភាពតានតឹង អំឡុងសង្រ្គាមនៅមជ្ឈិមបូព៌ា៕