តានតឹងជាថ្មី! អ៉ីរ៉ង់ ប្រកាសបិទច្រកសមុទ្រ Hormuz ដោយលេីកឡេីងពីការបំពានបទឈប់បាញ់! (Video inside)

20-06-2026 21:08

(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Mehr របស់អ៉ីរ៉ង់ បានរាយការណ៍ថា ទីបញ្ជាការកណ្តាល Khatam al-Anbiya របស់អ៉ីរ៉ង់ បានប្រកាសនាថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ថាច្រកសមុទ្រ Hormuz នឹងត្រូវបិទមិនឱ្យធ្វើចរាចរណ៍ ដោយលើកឡើងពីការបំពានកិច្ចព្រមព្រៀងឈប់បាញ់ដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីបញ្ជាការកណ្តាល Khatam al-Anbiy បញ្ជាក់ថា វាជាការបិទគឺជំហានដំបូង នៅក្នុងការឆ្លើយតបទៅនឹងអ្វីដែលត្រូវបានពិពណ៌នាថាជាការបំពានលើការប្តេជ្ញាចិត្ត ហើយវិធានការបន្ថែមទៀតនឹងត្រូវធ្វើឡើងប្រសិនបេីការឈ្លានពាននៅតែបន្ត។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីសហរដ្ឋអាមេរិកនៅឡេីយទេ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាដែលគ្រោងធ្វើឡើងកាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការអនុវត្តអនុស្សរណៈយោគយល់អាមេរិក-អ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ត្រូវបានពន្យារពេល ហេីយគ្មានការបញ្ជាក់អំពីកាលបរិច្ឆេទថ្មីសម្រាប់កិច្ចពិភាក្សាទេ៕