* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ត្រាំ គំរាម​ថាសហរដ្ឋអាមេរិកអាចនឹងយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើកិច្ចចរចាជាមួយអ៉ីរ៉ង់បរាជ័យ (Video inside)

21-06-2026 10:48

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ បានគំរាមថាសហរដ្ឋអាមេរិកអាចនឹងយកថ្លៃសេវាលើការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើកិច្ចចរចាមិនអាចសម្រេចបានកិច្ចព្រមព្រៀងពេញលេញមួយដើម្បីបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការគំរាមរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាអ៉ីរ៉ង់បានប្រកាសបិទច្រកសមុទ្រ Hormuz សាជាថ្មី។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «វានឹងមិនមានឡើយការយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz លុះត្រាតែសហរដ្ឋអាមេរិកជាអ្នកយកថ្លៃសេវា ប្រសិនបើមិនអាចសម្រេចបានកិច្ចព្រមព្រៀងពេញលេញមួយទេនោះ»

ក្រុមអ្នកចរចាជាន់ខ្ពស់របស់អ៉ីរ៉ង់បានធ្វើដំណើរទៅដល់ប្រទេសស្វ៉ីសហើយកាលពីថ្ងៃសៅរ៍ ដើម្បីចូលរួមកិច្ចចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិក ខណៈអនុប្រធានាធិបតីអាមេរិក លោក JD Vance បានចេញដំណើរពីទីក្រុងវ៉ាស៊ីនតោនឆ្ពោះទៅកាន់ស្វ៉ីសដើម្បីចូលរួមកិច្ចចរចាសន្តិភាពដែលប៉ាគីស្ថាននិយាយនឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃអាទិត្យ ទី២១ ខែមិថុនានេះ។

គួរបញ្ជាក់ថា បើទោះជាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានឯកភាពគ្នាលើបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដើម្បីបើកផ្លូវសម្រាប់កិច្ចចរចាក៏ពិតមែន តែឆ្មាំបដិវត្តន៍អ៉ីរ៉ង់កាលពីថ្ងៃសៅរ៍បានប្រកាសបិទច្រក Hormuz ដោយចោទថាអ៉ីស្រាអែលបានបំពានលើបទឈប់បាញ់ដោយបន្តវាយប្រហារលើលីបង់។

ជម្លោះរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅលីបង់អាចនឹងបង្ក ភាពស្មុគស្មាញដល់កិច្ចចរចា ខណៈសហរដ្ឋអាមេរិក​ និងអ៉ីរ៉ង់កំពុងព្យាយាមជំរុញកិច្ចព្រមព្រៀងបឋមមួយដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃពុធកន្លងទៅនេះដើម្បីបិទបញ្ចប់សង្រ្គាម៕