* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មេដឹកនាំប្រជាជន៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា (Video inside)

21-06-2026 13:19

(ប៉េកាំង)៖ លោក Xi Zhongxun ជាឪពុកបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលោក Xi Jinping ជាកូនបុ្រស។ កើតក្នុងគ្រួសារកសិករមួយនៅស្រុក Fuping ខេត្ត Shaanxi លោក Xi Zhongxun ពូកែធ្វើការងារកសិកម្ម។ នៅពេលដែលលោកបម្រើការជាលេខាធិការបក្សនៅតំបន់ Guanzhong លោកបានជីករូងភ្នំពីរផ្ទាល់ខ្លួនសម្រាប់ទាំងលំនៅដ្ឋាន និងការិយាល័យរបស់លោក។

«ខ្ញុំជាកូនប្រុសរបស់កសិករ» គឺជាឃ្លាមួយដែលលោក Xi Zhongxun តែងតែនិយាយនៅផ្ទះ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោកបានរក្សាអត្តចរិតជាប្រជាពលករ។ អត្តចរិតរបស់លោកឪពុក បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់លោក Xi Jinping។ នៅដើមឆ្នាំ១៩៦៩ លោក Xi Jinping ដែលមិនទាន់មានអាយុ១៦ឆ្នាំផងនោះ បានស្នើសុំធ្វើការនៅជនបទ ភាគខាងជើងខេត្ត Shaanxi។

នៅក្នុងឆ្នាំទាំងនោះ លោកបានធ្វើស្រែចម្ការ ដឹកធ្យូងថ្ម សាងសង់ទំនប់ ដឹកលាមក។ល។ លោកបានធ្វើការនិងរស់នៅជាមួយអ្នកភូមិ Liangjiahe។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ លោកបានវិវឌ្ឍពីក្មេងប្រុសទីក្រុងទៅជាអ្នកពូកែធ្វើការងារកសិកម្មម្នាក់។ នៅពេលដែលលោក Xi Jinping ចាកចេញពីតំបន់ខ្ពង់រាបក្នុងអាយុ ២២ឆ្នាំ លោកបានកំណត់គោលដៅជីវិតដ៏រឹងមាំ មួយរួចទៅហើយ គឺ «ធ្វើរឿងជាក់ស្តែងសម្រាប់ប្រជាជន»។ នៅឆ្នាំ១៩៧៨ លោក Xi Zhongxun បានឡើងកាន់តំណែងជាអភិបាលខេត្តក្វាងទុង។ ដើម្បីស្វែងយល់ពីស្ថានភាពពិតនៅតាម មូលដ្ឋាន លោកមិនត្រឹមតែធ្វើដំណើរទៅកាន់ទីក្រុង និងស្រុកទាំង២៣ ក្នុងខេត្តក្វាងទុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតែងតែទៅផ្សារជាមួយលេខាធិការរបស់លោកដើម្បីទិញបន្លែផងដែរ។

នៅពេលណាដែលលោកបានជួបជាមួយនរណាម្នាក់ មិនថាលោកស្គាល់ពួកគេឬអត់នោះទេ លោកតែងតែជជែកជាមួយពួកគេអំពីរឿងប្រចាំថ្ងៃ ដើម្បីស្វែងយល់អំពីស្ថានភាពក្នុងវិស័យជាច្រើន។ នៅពេលនោះ លោក Xi Jinping កំពុងសិក្សានៅសាកលវិទ្យាល័យ Tsinghua ក្រុងប៉េកាំង។ ក្នុងវិស្សមកាលរដូវក្តៅ លោកបានធ្វើដំណើរទៅដល់ខេត្តក្វាងទុង ដើម្បីអមដំណើរឪពុករបស់ លោកចុះទៅស្វែងយល់ពីសភាពការណ៍នៅជនបទ។ របៀបធ្វើការជាក់ស្តែងរបស់ឪពុក បានចាក់ឫសយ៉ាងស្ងៀមស្ងាត់នៅក្នុងចិត្តរបស់លោក។

នៅឆ្នាំ១៩៨២ លោក Xi Jinping បានចាប់ផ្តើមអាជីពនយោបាយរបស់លោកនៅស្រុក Zhengding។ នៅពេលនោះ លោក Xi Jinping បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដល់មនុស្ស ជាច្រើនដែលថាលោក «មិនដែលអង្គុយនៅទំនេរក្នុងការិយាល័យឡើយ»។ លោកតែងតែជិះកង់ទៅជនបទដើម្បីចុះត្រួតពិនិត្យនិងស្វែងយល់ពីការងារ និងរៀបចំតុនៅតាមផ្លូវ ដើម្បីឆ្លើយសំណួររបស់មហាជននៅនឹងកន្លែង។ នៅក្នុងលិខិតអបអរសាទរខួបកំណើតជូនលោក Xi Zhongxun ជាឪពុក លោកXi Jinping បានសរសេរថា “លោកដូចជាគោចាស់មួយក្បាល ធ្វើការដោយស្ងៀមស្ងាត់សម្រាប់ប្រជាជនចិន។ រឿងនេះបានលើកទឹកចិត្តខ្ញុំឱ្យលះបង់ជីវិតដើម្បីបម្រើប្រជាជន និងសងគុណប្រទេសចិន និងពុកម៉ែបងប្អូនជនរួមជាតិរបស់ខ្ញុំដែល បានចិញ្ចឹមបីបាច់ថែរក្សាខ្ញុំ”។

ពេលថ្លែងក្នុងសុន្ទរកថាសាធារណៈលើកដំបូងបន្ទាប់ពីត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅឆ្នាំ២០១២ លោក Xi Jinping បានសន្យា យ៉ាងម៉ឺងម៉ាត់ថាបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវិតដ៏ល្អបវរ គឺជាគោលដៅតស៊ូរបស់យើង”។ ចាប់តាំងពីយុគសម័យថ្មីមក លោកតែងតែតម្កល់ប្រជាជនជាចម្បងនៅក្នុងអភិបាលកិច្ចជាតិ គ្រប់វិស័យ ដើម្បីដឹកនាំប្រជាជនទាំងអស់ឱ្យកសាងសង្គមដែលប្រជាជនមានជីវភាពធូធារបង្គួរ និងជំរុញវិបុលភាពរួមសម្រាប់ទាំងអស់គ្នាយ៉ាងប្រាកដប្រជា។ លោកបានចាត់ទុកមតិយោបល់ របស់ប្រជាជនជា «ស្តង់ដារល្អបំផុត ហើយខិតខំប្រឹងប្រែងដើម្បី«ធានាថាផ្លែផ្កានៃការអភិវឌ្ឍផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ឱ្យបានកាន់តែច្រើន កាន់តែមានសមធម៌»។ល។

ពី «មេដឹកនាំមហាជន» រហូតដល់ «អ្នកបម្រើប្រជាជន» លោក Xi zhongxun និងលោក Xi Jinping ដែលជាសមាជិកបក្សកុម្មុយនីស្តចិនពីរជំនាន់ បានធ្វើការពន្យល់ដ៏រស់រវើកបំផុតអំពី «ការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការធ្វើអភិបាលកចិ្ចដើម្បីប្រជាជន» ជាមួយនឹងចម្លើយរៀងៗខ្លួនចំពោះបញ្ហាប្រឈមនៃសម័យកាលរបស់ពួកគេ ហើយបានកំណត់ស្តង់ដារសម្រាប់សមាជិកបក្ស ទាំងអស់ស្តីពីការតម្កល់ប្រជាជនជាស្នូល៕

វិទ្យុមិត្តភាពកម្ពុជាចិន