ចិត្តដ៏ស្ម័គ្រស្មោះ
21-06-2026 15:14
(ប៉េកាំង)៖ កាលពីខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Yulin ខេត្ត Shaanxi ហើយបានមកដល់អតីតទីតាំង Suideរបស់គណៈកម្មាធិការបក្សកុម្មុយនីស្តចិន។ ពាក្យមួយឃ្លានៅក្នុងសាលតាំងពិពណ៌បានទាក់ភ្នែកជាពិសេស: «អង្គុយអោយត្រង់នៅជាមួយប្រជាជនសាមញ្ញ»។
លោក Xi Jinping ពោរពេញដោយក្តីស្រលាញ់ពេលនឹកឃើញគ្រាមភាសាកំណើតដែលនិយាយដោយលោក Xi Zhongxun ជាឪពុករបស់លោក។
ប្រទេសគឺជាប្រជាជន ហើយប្រជាជនគឺជាប្រទេស។ ការច្បាំងនិងការពារប្រទេសគឺការពារបេះដូងរបស់ប្រជាជន។ ឪពុកធ្លាប់បានផ្តែផ្តាំលោក Xi Jinping ថា «មិនថាអ្នកជាមន្ត្រីជាន់ខ្ពស់ ប៉ុនណាទេ កុំភ្លេចបម្រើប្រជាជនដោយឧស្សាហ៍ព្យាយាម គិតគូរពីប្រជាជនយ៉ាងពិតប្រាកដ ទំនាក់ទំនងជាមួយប្រជាជននិងមានភាពស្និទ្ធស្នាល»។
នេះគឺជាក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ឪពុក និងជាមនោសញ្ចេតនាដ៏បរិសុទ្ធដែលបានបន្តវេនដោយមិនផ្លាស់ប្តូរដោយសាមជិកបក្សកុម្មុយនីស្តចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន




