ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖ ហេតុអ្វីបានជា «កំហឹងដ៏ខ្លាំងក្លា» បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?

21-06-2026 16:07

(ប៉េកាំង)៖ ស្របនឹងពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់អនុស្សរណៈនៃការយោគយល់គ្នា ជម្លោះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ដែលអូសបន្លាយអស់រយៈពេលជាងបីខែ បានបង្ហាញសញ្ញាធូរស្រាលជាលើកដំបូង។ ទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធនៅច្រកសមុទ្រ Hormuz លើកនេះ មិនបាននាំមកនូវផលប្រយោជន៍ដូចដែលសហរដ្ឋអាមេរិក បានរំពឹងទុកនោះទេ។ ​

បណ្តាញ​ទូរទស្សន៍​ CGTN នៃ​អគ្គ​ស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​បានធ្វើ​​ការស្ទង់មតិចំពោះ​​អ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោក​បានបង្ហាញថាអ្នកផ្តល់​បទសម្ភាសន៍​ចំនួន​ ៩០,៨%សម្គាល់ឃើញថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានបរាជ័យក្នុងការសម្រេចគោលដៅជាយុទ្ធសាស្ត្រដែលបានរំពឹងទុកទេ ផ្ទុយទៅវិញបានលាតត្រដាងថែមទៀតអំពីការពិតនៃការធ្លាក់ចុះ នៃឥទ្ធិពលយុទ្ធសាស្ត្រសកលរបស់អាមេរិក។

ការស្ទង់មតិនេះធ្វើឡើងជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី ហើយក្នុងរយៈពេល២៤ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន៩៨៤៩នាក់ បានចូលរួមក្នុងការបោះឆ្នោត និងបញ្ចេញមតិរបស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន