លោក ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនព្រមទប់ស្កាត់ក្រុមហេសបូឡានៅលីបង់

21-06-2026 21:17

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ បានប្រកាសយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងបន្តបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់សាជាថ្មី ប្រសិនបើទីក្រុងតេហេរ៉ង់ មិនអាចទប់ស្កាត់ក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅប្រទេសលីបង់ មិនឱ្យបន្តបង្កអំពើហិង្សាទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសង្កត់ធ្ងន់ថា «អ៊ីរ៉ង់ត្រូវតែបញ្ឈប់ជាបន្ទាន់នូវក្រុមប្រដាប់អាវុធស៊ីឈ្នួលរបស់ខ្លួននៅលីបង់ ពីការបង្កបញ្ហា។ ប្រសិនបើពួកគេមិនធ្វើនោះទេ យើងនឹងវាយប្រហារលើអ៊ីរ៉ង់យ៉ាងចាស់ដៃម្តងទៀត ដូចអ្វីដែលយើងបានធ្វើកាលពីសប្តាហ៍មុនអញ្ចឹង ប៉ុន្តែលើកនេះនឹងមានទំហំធ្ងន់ធ្ងរជាងមុនឆ្ងាយណាស់!!!»