* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ចិនប្រកាសវិធានការរឹតត្បិតប្រឆាំងក្រុមហ៊ុនអាមេរិកជាច្រើន ជាការសងសឹកវិញ (Video inside)

22-06-2026 11:21

(ប៉េកាំង)៖ នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ទីក្រុងប៉េកាំង បានប្រកាសពីការដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក​ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ហើយថែមទាំងបានដាក់​បម្រាមលទ្ធកម្មសាធារណៈ ចំពោះក្រុមហ៊ុនអាមេរិករាប់សិបផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការចេញចំណាត់ការខាងលើនេះ គឺមួយខែបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន ដើម្បីព្យាយាមស្តារស្ថិរភាពទំនាក់ទំនងឡើងវិញ អំឡុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ ប៉ុន្តែក្រោយទស្សនកិច្ចនោះ ទីក្រុងវ៉ាស៉ីនតោន ក៏បានបញ្ចេញបញ្ជីខ្មៅមួយ មានឈ្មោះក្រុមហ៊ុនចិនសរុបរហូតដល់៨០ រាប់ទាំងបុត្រសម្ព័ន្ធរបស់ពួកគេ ដែលត្រូវអាមេរិកអះអាងថា បានជួយគាំទ្រយោធាចិន ជាហេតុនាំឱ្យទីក្រុងប៉េកាំងប្រតិកម្មភ្លាមៗនាពេលនោះថា នឹងចាត់វិធានការសងសឹកវិញ។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា វិធានការគ្រប់គ្រងការនាំចេញនេះ គឺដើម្បីឆ្លើយតបទង្វើខុសឆ្គងរបស់រដ្ឋាភិបាលអាមេរិក ហើយក៏ដើម្បី​រក្សាការពារសន្តិសុខជាតិផងដែរ។ ក្រុមហ៊ុនអាមេរិកទាំង១០នោះ រួមមានដូចជា Aveox ដែលកាន់កិច្ចសន្យាការពារជាតិពាក់ព័ន្ធផ្នែកដែនអាកាសនិងអវកាស ជាមួយយោធាអាមេរិក និង Oshkosh Defense ដែលផលិតយានយន្តយោធាឱ្យអាមេរិក។

ទន្ទឹមគ្នា ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសដាក់បម្រាមមិនឱ្យអង្គភាពនិងស្ថាប័នរបស់ខ្លួន ដែលពាក់ព័ន្ធក្នុងវិស័យលទ្ធកម្មសាធារណៈ​ទិញផលិតផលដែលផលិតដោយ ក្រុមហ៊ុនអាមេរិកសរុបចំនួន៤៦ ក្នុងនោះរួមមានទាំង Lockheed Martin, Raytheon និងផ្នែកការពារជាតិរបស់ Boeing។ ប៉ុន្តែក្រុមហ៊ុនដែលមានការវិនិយោគរបស់អាមេរិក នៅក្នុងប្រទេសចិន គឺត្រូវបានលើកលែង។

គួរបញ្ជាក់ថា ក្នុងការបញ្ជីខ្មៅថ្មីរបស់សហរដ្ឋអាមេរិក គេឃើញក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនដូចជា Alibaba និង Baidu ត្រូវបានដាក់បញ្ចូល រួមជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD៕