* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ ពី «រោងចក្រ​ពិភពលោក» ដល់​ «ដៃគូច្នៃប្រឌិតថ្មី​សកល»

22-06-2026 16:59

(ប៉េកាំង)៖ នៅក្នុង​កិច្ចប្រជុំកំពូល​ក្រុង Qingdao ​នៃថ្នាក់ដឹកនាំ​ក្រុមហ៊ុនពហុជាតិ​លើកទី៧​​ ដែលបាន​បិ​ទបញ្ចប់​នៅពេលថ្មីៗ​កន្លងទៅនេះ ​សហគ្រាស​ពហុជាតិបាននាំ​គ្នា​​ប្រើពាក្យ​ "មិនអាច​ជំនួសបាន"​មកពិពណ៌នា​ប្រទេសចិន ដោយ​សម្គាល់ឃើញថា ​មិនថា​ការធ្វើ​អាជីវកម្មយ៉ាង​ស៊ី​ជម្រៅនៅ​ចិន ​ការពង្រីក​ការវិនិយោគ​ឬក៏ការឆ្ពោះ​ទៅកាន់​​ពិភពលោក​ វាសុទ្ធតែ​មិនអាច​ឃ្លាតពីដៃគូ​ចិនបានឡើយ ។

កិច្ចប្រជុំកំពូល​លើកនេះបាន​ទាក់ទាញ​មន្រ្តី​​ជាន់ខ្ពស់ នៃ​សហគ្រាស​ពហុជាតិចំនួន​៣២២​រូប​​មកពីប្រទេស​និងតំបន់​ចំនួន៤៤នៅ​ទូទាំង​ពិភពលោកទៅ​ចូល​រួម ដោយបាន​ចុះហត្ថលេ​ខា​​លើគម្រោង​សំខាន់ៗ​ចំនួន៥៧​ ដែលក្នុងនោះ​ គម្រោងវិនិយោគ​បរទេសចំនួន​ ២០ មាន​ទំហំ​វិនិយោគសរុប​ ២,៥៦ ពាន់លាន​ដុល្លារអាមេរិក​ ។ ក្រៅពីនេះ ​កិច្ចប្រជុំកំពូល​លើកនេះ​ក៏​បានបង្កើត​"លើកដំបូង"​ជាច្រើន​ផងដែរ​ ដូចជា៖​បានរៀបចំ​សកម្មភាព​ពិសេស​ជាលើកដំ​បូង​អំពី​រថយន្ត​ថាមពលថ្មី​ ការផ្ទុក​ថាមពល​បែបថ្មី និង​កសិកម្មឆ្លាតវៃ​ជាដើម​ និងរៀបចំ​ជាលើ​​កដំបូង​នូវ​កិច្ចប្រជុំ​បិទទ្វារ​អំពី​គោលនយោបាយ​ជុំវិញ ការពង្រីក​ការបើកទូលាយ​ខាង​វិស័​យឧស្សាហកម្ម​​សេវាកម្ម​ជាដើម​ ។

ក្នុងកិច្ច​ប្រជុំ​​លើកនេះ ​ពាក្យដែលមន្រ្តី​ជាន់​ខ្ពស់​នៃ​សហគ្រាសពហុជាតិ​​ បាន​លើកឡើង​ញឹកញាប់បំផុតគឺ​"ត្រួសត្រាយ​ជាមួយគ្នា"​ ដែលមាន​ន័យថា ​ការផ្លាស់ប្តូរពី​ការលក់និង​ផលិត​កម្ម​ក្នុង​គ្រាដំបូង​ឆ្ពោះទៅរក​ដំណាក់កាលថ្មី ​នៃការសហការគ្នា​ច្នៃប្រឌិតថ្មី​និងការកសាង​ប្រ​ព័ន្ធ​អេកូឡូស៊ី​រួមគ្នា ។​ ឆ្នាំនេះ​ជាឆ្នាំចាប់ផ្តើមនៃ​ការ​អនុវត្ត “ផែនការ​អភិវឌ្ឍន៍​ជាតិ៥ឆ្នាំទី១​៥​” របស់ចិន​ សហគ្រាស​ពហុជាតិ​បានកំណត់​ទម្រង់​របស់​ខ្លួនថាជា ​"អ្នកកសាងជា​មួយគ្នានិង​ជាដៃគូ​សហប្រតិបត្តិការ​" ដោយ​បង្ហាញថា ពួកគេនឹង​ពឹងផ្អែក​លើទីផ្សារ​​ដ៏ធំធេង​ ខ្សែសង្វាក់​ឧស្សាហកម្ម​ដ៏ពេញលេញ​និងបរិយាកាស​សហប្រតិបត្តិការ​ប្រកបដោយ​ភាពបើកទូលាយ​របស់ចិន​ ដើម្បីបង្កើន​ប្រសិទ្ធភាពនៃ​ការចាត់​ចែង​ធនធាន​សកល​និងសម្រេច​យ៉ាងពិ​ត​ប្រាកដនូវ​អ្វីដែលថា​ "នៅ​ប្រទេសចិន​ ដើម្បីពិភពលោក"។

បើ​និយាយ​ចំពោះ​"ការត្រួសត្រាយ​ជាមួយគ្នា" ជាបឋម​​ត្រូវ​រកឃើញ​ឱកាសថ្មី។​ ទីផ្សារ​ដ៏ធំ​ធេងរបស់ចិន​ដែលកំពុង​​លើកកម្ពស់លំដាប់​ថ្នាក់​ជាបន្តបន្ទាប់​បានផ្តល់​លំហដ៏ទូលំទូលា​យ​​ សម្រាប់ការ​ស្វែងរក​ឱកាសថ្មីរបស់​ទុនបរទេស​។ ទន្ទឹម​នឹងនេះ ការលើកកម្ពស់​សមត្ថភា​ព​ច្នៃប្រឌិតថ្មី​របស់ចិន​បាន​បំពេញបន្ថែម​កម្លាំងចលករ​ សម្រាប់​ការរួម​គ្នា​ត្រួស​ត្រាយយ៉ាង​ស៊ី​​ជម្រៅ។ ​របាយការណ៍ដែល​ចេញផ្សាយ​ក្នុងកិច្ចប្រជុំ​កំពូលនេះបាន​លើកឡើង​ថា ចិនបា​ន​​បង្កើតទីផ្សារ​ប្រើប្រាស់​ធំបំផុតលើ​ពិភពលោក​​​ អេកូឡូស៊ី​ឧស្សាហកម្ម​ដ៏​ពេញលេញបំផុត​ និង​ឈុតឆាកច្នៃប្រឌិតថ្មី​ដ៏សម្បូរបែប​បំផុតលើ​ទូទាំងពិភពលោក​ ដែលធ្វើឱ្យ​កម្លាំង​ទាក់ទា​ញ​សកល​កំពុង​កើនឡើង​ជាលំដាប់​ ។ កម្លាំង​ទាក់ទាញ​បែបនេះត្រូវ​បានឆ្លុះបញ្ចាំង​ក្នុងរច​នា​សម្ព័ន្ធ​​នៃ​ការ​កៀរគរទុន​បរទេសរបស់ចិន​៖ នៅឆ្នាំ២០២៥ ​ការប្រើប្រាស់​ទុន​​បរទេស​ជាក់ស្តែង​ក្នុងវិស័យ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​និងសេវាកម្ម​បច្ចេកវិទ្យា​របស់ចិន​​ត្រូវជា​ជិត១ភា​គ​៥​នៃទំហំសរុប ដែល​ស្មើនឹង​៣,៨ដង​បើប្រៀប​ធៀបនឹង​ឆ្នាំ២០១៨ ។

បើសម្លឹង​មើលឱ្យ​វែងឆ្ងាយ ទ្វារ​បើកទូលាយ​របស់ចិន​រឹតតែធំឡើងៗ​ ដែលផ្តល់​ការរំពឹង​ទុក​ខាង​គោលនយោបាយ​ដ៏​នឹងនរសម្រាប់​ការវិនិយោគ​ទុនបរទេស​ចាក់គ្រឹះនៅ​ប្រទេសចិ​ន​​។​ ពីខែមករា​ដល់ខែមេសា​ឆ្នាំនេះ ​ចិនបានបង្កើត​សហគ្រាស​វិនិយោគ​បរទេសថ្មី​ជាង ២ ​ម៉ឺន​ ដែលកើនឡើង​ ៦,៨ភាគរយ បើ​ប្រៀបធៀប​នឹងរយៈពេល​ដូចគ្នានា​ឆ្នាំមុន ។ ​ ក្រុមហ៊ុន ​Re​vvity​ របស់​សហរដ្ឋអាមេរិក​បានវិនិយោគ​លើការច្នៃប្រឌិតថ្មី​​ក្នុងប្រទេសចិនក្នុង​រយៈពេ​ល​​​ជិត៣ឆ្នាំចុង​ក្រោយនេះ ​គឺលើសពី​ទំហំសរុបក្នុង​រយៈពេល១០ឆ្នាំ​កន្លងទៅនេះ ​។ ក្រុមហ៊ុ​ន​​Novo ​Nordisk របស់​ដាណឺម៉ាក​បានប្រកាស​ពង្រីក ​ការសាងសង់​មូលដ្ឋាន​ផលិតកម្ម​នៅ​ក្រុ​ង ​Guangzhou ​។ ​ក្រុមហ៊ុន​ Schneider Electric​ របស់បារាំង​បានប្រកាស​សាងសង់ រោងច​ក្រ​ថ្មី​ចំនួនពីរ​នៅ​ប្រទេសចិន​និងលើកកម្ពស់​លំដាប់ថ្នាក់​នៃមជ្ឈមណ្ឌល​ស្រាវជ្រាវនិង​អភិ​វឌ្ឍ​ន៍​​​ក្រុងប៉េកាំង...

ពី "ការចូលវិនិយោគនៅ​ប្រទេសចិន" ដល់​ "ការធ្វើ​អាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​​នៅ​ប្រទេសចិន"​ រហូតដល់​ "ការត្រួស​ត្រាយ​រួមគ្នាជាមួយ​ប្រទេសចិន" ​ជំហាននីមួយ​ៗនៃ​ការធ្វើ​អាជីវកម្ម​​យ៉ាងស៊ីជម្រៅ​របស់​សហគ្រាសពហុជាតិ​​ក្នុងប្រទេសចិន​ សុទ្ធតែមាន​ភាព​​ស៊ី​សង្វាក់​គ្នា​ជា​មួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ចិន​​ ។ ឆ្លៀតឱកាសនៃ​ការជំរុញ​ការអនុវត្ត"​ផែនការ​អភិវឌ្ឍន៍​​ជាតិ៥ឆ្នាំទី១៥​"របស់ចិន​ សហគ្រាស​ពហុជាតិ​មុខជានឹង​ទទួលអារម្មណ៍​កាន់តែជ្រាលជ្រៅ​ថា "ជឿជាក់​ប្រទេសចិន គឺជឿជាក់​អនាគត ​ហើយវិនិយោគ​លើប្រទេសចិន​ គឺវិនិយោគ​ចំពោះ​អនាគត"៕

វិទ្យុមិត្តភាពកម្ពុជាចិន