* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ពិធីបុណ្យសែននំចាំង ជំរុញសន្ទុះទេសចរណ៍ និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចិន

22-06-2026 18:00

(ប៉េកាំង)៖ ជារៀងរាល់ឆ្នាំ នៅពេលដែលប្រតិទិនចន្ទគតិឈានចូលដល់ថ្ងៃទី៥ ខែទី៥ ប្រជាជនចិន និងបងប្អូនកាត់សែស្រឡាយចិន នៅទូទាំងពិភពលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យប្រពៃណីដ៏សំខាន់មួយដែលត្រូវបានស្គាល់ថា “ពិធីបុណ្យសែននំចាំង” ឬ “Duanwu Jie” ជាភាសាចិន។

នៅឆ្នាំ២០២៦ ពិធីបុណ្យនេះបានប្រព្រឹត្តទៅចំថ្ងៃសុក្រ ទី១៩ ខែមិថុនា ដែលក្នុងឱកាសដ៏ឱឡារិកនេះ ប្រជាជនចិនបានចូលរួម សកម្មភាពប្រពៃណីសំខាន់ៗដូចជា ការវេចនំចាំង ការប្រណាំងទូកនាគ និងការព្យួរស្មៅ Pu នៅមុខផ្ទះ ដើម្បីបួងសួងសុំសេចក្តីសុខជាដើម។ សកម្មភាពទាំងនេះមិនត្រឹមតែជាការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ចិនប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញសន្ទុះទេសចរណ៍ និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចិនផងដែរ។

ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យនេះ អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសចិន បានរៀបចំព្រឹត្តិការណ៍នានាជាច្រើន ដែលផ្តោតលើការធ្វើសមាហរណកម្មជាមួយវប្បធម៌ កីឡា និងពាណិជ្ជកម្ម ហើយការណ៍នេះបានបង្កើតរលក នៃការធ្វើដំណើរដ៏ធំមួយនៅទូទាំងប្រទេស។

យោងតាមវេទិកាទេសចរណ៍ Fliggy ចំនួននៃការកក់ទេសចរណ៍ក្នុងស្រុក មានការកើនឡើងយ៉ាងខ្លាំង​ប្រៀបធៀបនឹងឆ្នាំមុន ខណៈការកក់កញ្ចប់ហោះហើរ និងសណ្ឋាគារឆ្លងខេត្តបានកើនឡើងជាង ៩០% ក្នុងឱកាសពិធីបុណ្យខាងលើ។ តាមការប៉ាន់ស្មាន របស់ក្រសួងដឹកជញ្ជូនចិន ការធ្វើដំណើរឆ្លងតំបន់ឈានដល់ជាង ៦៥២ លានដង ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែមិថុនា។ តួរលេខនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីសក្តានុពល ភាពរស់រវើក និងភាពធន់នៃវិស័យទេសចរណ៍ចិន ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា កំណើនសេដ្ឋកិច្ចយឺត និងការកើនឡើងនៃសម្ពាធភូមិសាស្ត្រនយោបាយ ក៏ដោយ។

ចំណុចដែលកាន់តែគួរឱ្យចាប់អារម្មណ៍មួយក្នុងយុគសម័យទំនើបនេះគឺ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកវិសាល ភាពសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ជាក់ស្តែង នំចាំងដែលមានរសជាតិប្លែកៗប្រចាំតំបន់ ត្រូវបានចែកចាយយ៉ាងទូលំទូលាយទៅកាន់ អ្នកប្រើប្រាស់ទូទាំងប្រទេស និងក្រៅប្រទេស តាមរយៈការផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិក។

យោងតាមទិន្នន័យរបស់ Tmall ការបញ្ជាទិញនំចាំងតាមតំបន់មកពីខេត្ត Guizhou, Sichuan និង Yunnan មានការកើនឡើង ១,២៤០% ៣១៥% និង ២០០% រៀងគ្នា។ បើតាមរបាយការណ៍របស់គយ Shenzhen នំចាំងជាង ៤៨៧ តោន មានតម្លៃជាង ៩,១៨ លានយ័ន (ប្រហែល ១,៣៥ លានដុល្លារ) ត្រូវបាននាំចេញទៅក្រៅប្រទេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២៦។ ទាំងនេះបង្ហាញថា នំចាំងមិនមែនគ្រាន់តែជាអាហារប្រពៃណីក្នុងពិធីបុណ្យទេ ប៉ុន្តែបានក្លាយជាផលិតផលសេដ្ឋកិច្ចដែលបង្កើតតម្លៃពិតប្រាកដ តាមរយៈទីផ្សារទំនើប។

ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការកើនឡើងនៃប្រជាជនមានចំណូលមធ្យម និងខ្ពស់ ការប្រើប្រាស់ផ្អែកលើបទពិសោធន៍ (Experience-based consumption) បានក្លាយជានិន្នាការសំខាន់មួយក្នុងសង្គមចិន។ អ្នកប្រើប្រាស់កំពុងងាកចេញពីការផ្តោតលើ “ការទិញទំនិញធម្មតា” ទៅកាន់ “ការទិញបទពិសោធន៍ថ្មីៗ” ពោលគឺការធ្វើដំណើរទៅកម្សាន្ត និងចូលរួមផ្ទាល់ក្នុង កម្មវិធីប្រពៃណីតាមតំបន់ផ្សេងៗ។ ការផ្លាស់ប្តូរឥរិយាបថនេះកំពុងបង្កើតឱកាសរកចំណូលថ្មីៗ និងជួយពង្រីកអាជីវកម្មទេសចរណ៍ នៅតាមមូលដ្ឋាន។

ជាក់ស្តែង ការស្វែងរកសណ្ឋាគារនៅក្បែរទីតាំងប្រណាំងទូកធំៗ ក្នុងទីក្រុងក្វាងចូវ និងទីក្រុងហ្វូសាន នៃខេត្តក្វាងទុង ដែលជាបេះដូងនៃពិធីប្រណាំងទូកនាគដ៏ល្បីល្បាញបំផុតនោះ បានហក់ឡើងដល់ទៅ ២១០% ក្នុងរយៈពេលត្រឹមមួយសប្តាហ៍ មុនឱកាសបុណ្យឈានចូលមកដល់។ នេះបង្ហាញពីសន្ទុះដ៏ខ្លាំងក្លានៃការធ្វើដំណើរ និងចំណង់ចំណូលចិត្តក្នុងការដកយក បទពិសោធន៍ជាក់ស្តែងរបស់ប្រជាជនចិន។

សរុបមក ពិធីបុណ្យសែននំចាំងមិនត្រឹមតែជាការបន្តវប្បធម៌ប្រពៃណីរាប់ពាន់ឆ្នាំរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនសន្ទុះទេសចរណ៍ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចិន ឱ្យកាន់តែមានភាពរឹងមាំ ភាពធន់ និងចីរភាព ជាពិសេសតាមរយៈការធ្វើសមាហរណកម្មរវាងវប្បធម៌ បច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់ដែលផ្អែកលើបទពិសោធន៍៕

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា