* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

វិភាគអន្តរជាតិ៖ ហេតុអ្វីប្រទេសកាន់តែច្រើននាំគ្នារឹតត្បិតការប្រើប្រាស់ Telegram?

22-06-2026 19:01

(វ៉ាស៊ីនតោន)៖ Telegram ដែលជាកម្មវិធីផ្ញើសារដ៏មានប្រជាប្រិយភាពមួយដោយសារតែគោលការណ៍ម៉ឺងម៉ាត់ក្នុងការរក្សាឯកជនភាពរបស់អ្នកប្រើប្រាស់ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយក្រុមបាតុករ​ និងស្ថាប័នសារព័ត៌មានដើម្បីគេចចេញពីការតាមដាន និងការគ្រប់គ្រងពីរដ្ឋាភិបាល។ តែទោះជាបែបនេះក្ដី កម្មវិធីផ្ញើសារនេះក៏រងការចោទប្រកាន់ផងដែរថា បានបណ្ដែតបណ្ដោយឱ្យកើតមានសកម្មភាពភេរវកម្ម បទឧក្រិដ្ឋ និងការចែកចាយព័ត៌មានក្លែងក្លាយ។ រដ្ឋាភិបាលមួយចំនួននៅជុំវិញពិភពលោកម្ដងមួយៗបានដាក់ចេញវិធានការរឹតត្បិត ការប្រើប្រាស់ Telegram តាមរយៈបម្រាមបិទមិនឱ្យប្រើ ការរឹតត្បិត និងការស៊ើបអង្កេតខាងព្រហ្មទណ្ឌដូចជានៅក្នុងប្រទេសបារាំង ជាទីដែលស្ថាបនិកកម្មវិធីផ្ញើសារមួយនេះបានប្រឈមនឹង ការចោទប្រកាន់ខាងព្រហ្មទណ្ឌ។

Telegram ត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៉ី ត្រូវបានរឹតត្បិតការប្រើប្រាស់នៅអ៊ុយក្រែន ព្រមទាំងត្រូវបិទជាបណ្ដោះអាសន្ននៅប្រេស៊ីល ហើយចុងក្រោយបំផុត ឥណ្ឌា ក្នុងសប្ដាហ៍នេះ បានបិទ Telegram ជាបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ ខាងក្រោមនេះជាបញ្ជីឈ្មោះទីកន្លែងដែល Telegram កំពុងប្រឈមនឹងការរឹតត្បិត៖

*​ នៅឥណ្ឌា
ឥណ្ឌាដែលស្ថិតក្នុងចំណោមទីផ្សារធំបំផុតរបស់ Telegram ជាមួយចំនួនអ្នកប្រើប្រាស់ ១៥០លាននាក់ បានសម្រេចបិទកម្មវិធីផ្ញើសារនេះជាបណ្ដោះអាសន្ន ក្រោមកិច្ចប្រឹងប្រែងមួយដែល រដ្ឋាភិបាលឥណ្ឌាហៅថាការព្យាយាមបញ្ឈប់ការបោកប្រាស់សិស្សដែលកំពុងត្រៀមខ្លួនប្រឡងចូលរៀនសាលាពេទ្យ។ បេក្ខជនប្រឡងរាប់លាននាក់បានចូលរួមប្រឡងកាលពីខែឧសភាកន្លងទៅ មកម្ល៉េះ។ ប៉ុន្តែទីភ្នាក់ងារជាតិរបស់ឥណ្ឌាទទួលបន្ទុករៀបចំការប្រឡង បាននិយាយកាលពីថ្ងៃទី១៦ ខែមិថុនាថាឆាណែល Telegram ជាច្រើន បានដាក់លក់កម្រងវិញ្ញាសារដែល បាន បែកធ្លាយទៅឱ្យបេក្ខជន និងក្រុមគ្រួសាររបស់ពួកគេ។ កម្រងវិញ្ញាសារទាំងនេះក្រោយមកត្រូវបានបញ្ជាក់ថាជាវិញ្ញាសារក្លែងក្លាយ ប៉ុន្តែដើម្បីសុក្រិតភាព ឥណ្ឌាបានសម្រេចចិត្តលុបចោល លទ្ធផលប្រឡង ហើយរៀបចំការប្រឡងឡើងវិញនៅថ្ងៃអាទិត្យ ទី២១ ខែមិថុនានេះ។

រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃអង្គារ បានសម្រេចបិទ Telegram រយៈពេលមួយសប្ដាហ៍ បន្ទាប់ពីរកឃើញកម្មវិធីផ្ញើសារនេះត្រូវបានប្រើប្រាស់នៅក្នុងការឆបោកលក់សំណៅដែលអ្នកប្រើប្រាស់ Telegram ចាត់ទុកថាជាការបែកធ្លាយវិញ្ញាសារប្រឡងចូលរៀនសាលាពេទ្យ។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលឥណ្ឌាបានធ្វើឱ្យមានការខឹងសម្បារ និងមិនពេញចិត្តពីក្រុមយុវជនដែលចោទ រដ្ឋាភិបាលថាមិនមានសមត្ថភាពគ្រប់គ្រងប្រព័ន្ធប្រឡងឱ្យបានល្អ។ លោក Pavel Durov ជាស្ថាបនិក Telegram បានរិះគន់បម្រាមនេះដោយនិយាយថាវាជាដាក់ពិន័យលើអ្នកប្រើប្រាស់ Telegram ទូទៅ មិនមែនជាក្រុមមនុស្សប្រព្រឹត្តទង្វើឆបោកនោះទេ។ លោកបន្តថា Telegram បានលុបចោលឆាណែអស់រាប់រយដែលមានជាប់ពាក់ព័ន្ធនឹងការឆបោក ឬ scams និងការប្រឡងចូលសាលាពេទ្យនៅក្នុងប្រទេសឥណ្ឌា។

* រុស្ស៉ី
រុស្ស៉ីដែលជាទឹកដីកំណើតរបស់លោក Durov ក៏បានដាក់ចេញបម្រាមហាមឃាត់ការប្រើ Telegram ផងដែរ។ កាលពីឆ្នាំ២០១៨ តុលាការមួយក្នុងប្រទេសរុស្ស៉ីបានអនុញ្ញាតឱ្យរដ្ឋាភិបាល បិទបណ្ដាញ Telegram បន្ទាប់ពីកម្មវិធីផ្ញើសារនេះបានប្រកែកមិនព្រមសហការជាមួយអាជ្ញាធររុស្ស៉ីក្នុងការចូលទៅមើលសារឆ្លើយឆ្លងរបស់អ្នកប្រើប្រាស់មួយចំនួន។ លោក Durov ដែលបាន ចាកចេញពីរុស្ស៉ីទៅរស់នៅឯបរទេសកាលពីឆ្នាំ២០១៤ បាននិយាយថាប្រព័ន្ធ «encryption systems» (កូដនីយកម្ម គឺជាការបម្លែងសារឲ្យទៅជាទម្រង់កូដ) មិនអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ លោកអនុវត្តតាមការទាមទាររបស់រដ្ឋាភិបាលរុស្ស៉ីបាននោះទេ។ ការណ៍នេះបានធ្វើឱ្យការព្យាយាមបិទ Telegram ពីសំណាក់អាជ្ញាធររុស្ស៉ី ប្រឈមមុខនឹងបញ្ហាបច្ចេកទេស ហើយវាក៏បានធ្វើឱ្យ វិមានក្រឹមឡាំងស្ថិតក្នុងគោលជំហរមួយដ៏ពិបាកផងដែរ ដ្បិត Telegram ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរួចទៅហើយដោយទីភ្នាក់ងារជាច្រើនរបស់រដ្ឋាភិបាលរុស្ស៉ី។

រហូតដល់ឆ្នាំ២០២០ រុស្ស៉ីលុបចោលបម្រាមវិញដោយនិយាយថា Telegram បានយល់ព្រមបង្កើនកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង និងបិទខ្ទប់មាតិការទាំងឡាយណាដែលមានចរិតជ្រុលនិយម។ កាលពីដើមឆ្នាំ២០២៦នេះ អាជ្ញាធររុស្ស៉ីបានព្យាយាមបិទ Telegram សាជាថ្មីក្រោមកិច្ចប្រឹងប្រែងទប់ស្កាត់ការរិះគន់សង្រ្គាមរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន។ និយ័តករទូរគមនាគមន៍ របស់រុស្ស៉ីបានចោទប្រកាន់ Telegram ថាបានបរាជ័យក្នុងការទប់ស្កាត់ការឆបោក ការការពារទិន្នន័យឯកជន និងការរារាំងមិនឱ្យកម្មវិធីផ្ញើសាររបស់ខ្លួនត្រូវបានប្រើដោយពួកភេរវករ និងពួកឧក្រិដ្ឋជន។ លោក Durov បានច្រានចោលការចោទប្រកាន់បែបនេះ ហើយថារដ្ឋាភិបាលរុស្ស៉ីបានដាក់ចេញវិធានការរឹតត្បិតការប្រើប្រាស់ Telegram ដើម្បីបង្ខំឱ្យប្រជាជនរុស្ស៉ីងាកទៅ ប្រើកម្មវិធីផ្ញើសារគ្រប់គ្រងដោយរដ្ឋដែលលោកនិយាយថាត្រូវបានបង្កើតឡើងក្នុងគោលបំណងតាមដាន និងរឹតត្បិតសេរីភាពនយោបាយ។ ការរឹតត្បិតការប្រើប្រាស់របស់អាជ្ញាធររុស្ស៉ីបានធ្វើឱ្យ Telegram សឹងតែមិនអាចប្រើប្រាស់បានទៅហើយ ទោះមិនមានការប្រកាសបិទទាំងស្រុងក៏ដោយ។

* អ៊ុយក្រែន
អំឡុងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន Telegram បានដើរតួនាទីយ៉ាងសំខាន់ដើម្បីឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការវាយប្រហាររបស់រុស្ស៉ី ឬក៏ស្វែងរក ម្ហូបអាហារ និងជំនួយខាងវេជ្ជសាស្ត្រ។ ប៉ុន្តែ ក្រុមមន្ត្រីអ៊ុយក្រែនក៏បានបង្ហាញការព្រួយបារម្ភផងដែរថាកម្មវិធីផ្ញើសារនេះបានបណ្ដែតបណ្ដោយឱ្យមានការចែកចាយព័ត៌មានក្លែងក្លាយរបស់រុស្ស៉ី និងការធ្វើចារកម្ម។ អាជ្ញាធរអ៊ុយក្រែនក្នុងឆ្នាំ២០២៤ បានហាមឃាត់មិនឱ្យយោធា និងមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន រួមទាំងបុគ្គលិកធ្វើការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗប្រើប្រាស់ Telegram នៅលើទូរស័ព្ទការងាររបស់ពួកគេទេ ក្រោមហេតុផលសន្តិសុខ។ ក្រុមមន្ត្រីអ៊ុយក្រែនខ្លះថែមទាំងបានស្នើឱ្យ Telegram បញ្ចេញអត្តសញ្ញាណអ្នកដែលនៅពីក្រោយឆាណែល Telegram អនាមិកធំៗទៀតផង។

* អឺរ៉ុប
កាលពីឆ្នាំ២០២៣ រដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសន័រវែសបាននិយាយក្នុងសេចក្ដីជូនដំណឹងផ្លូវការមួយថាមន្ត្រីរដ្ឋមិនគួរដំឡើង ឬប្រើប្រាស់ Telegram ឬក៏ TikTok នៅលើ ឧបករណ៍អេឡិចត្រូនិកការងាររបស់ពួកគេនោះទេ ក៏ព្រោះរដ្ឋាភិបាលមើលឃើញថាកម្មវិធីទាំងនេះជាការគំរាមកំហែងដល់សន្តិសុខជាតិ។ នៅក្នុងប្រទេសបារាំងវិញ អាជ្ញាធរបានចាប់ខ្លួនលោក Durov នៅពេលដែលរូបលោកជាន់ទឹកដីបារាំងកាលពីឆ្នាំ២០២៤ ហើយបានចោទប្រកាន់ស្ថាបនិក Telegram រូបនេះលើបទល្មើសព្រហ្មទណ្ឌជាច្រើនសម្រាប់បរាជ័យក្នុងការទប់ស្កាត់ សកម្មភាពខុសច្បាប់នៅលើកម្មវិធីផ្ញើសារមួយនេះ។ លោកក៏ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសបារាំងផងដែរ។ អាជ្ញាធរបារាំងបានចោទ Telegram បានបណ្ដែតបណ្ដោយឱ្យ បទល្មើសព្រហ្មទណ្ឌជាច្រើនកើតឡើងក្នុងប្រទេសបារាំង ដូចជាការរំលោភបំពានផ្លូវភេទលើកុមារ ការរត់ពន្ធគ្រឿងញៀន និងបទឧក្រិដ្ឋស្អប់ខ្ពើមរើសអើងនៅលើអនឡាញ។

Telegram បាននិយាយថាខ្លួនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់របស់សហភាពអឺរ៉ុប ហើយថាវាជារឿងមិនសមហេតុផលនោះទេដែល Telegram ឬសា្ថបនិកកម្មវិធីផ្ញើសារនេះក្លាយជា អ្នកទទួលខុសត្រូវនៅពេលដែលអ្នកប្រើប្រាស់ Telegram ប្រើវាក្នុងផ្លូវខុស។ លោក Durov ត្រូវបានអនុញ្ញាតជាបណ្ដោះអាសន្នកាលពីឆ្នាំ២០២៥ ដោយអាចចាកចេញពីប្រទេសបារាំង ហើយនៅពេលនោះបាននិយាយថារូបលោកបានត្រឡប់ទៅផ្ទះរបស់លោកវិញក្នុងទីក្រុងឌូបៃ។

* ប្រេស៊ីល
តុលាការកំពូលក្នុងប្រទេសប្រេស៊ីល បានហាមឃាត់ការប្រើប្រាស់ Telegram ទូទាំងប្រទេសកាលពីឆ្នាំ២០២២ នៅមុនការបោះឆ្នោតប្រធានាធិបតីចូលមកដល់។ តុលាការបាននិយាយថា កម្មវិធីផ្ញើសារនេះបានបរាជ័យក្នុងការអនុវត្តតាមបទបញ្ជាឱ្យលុបចោលគណនីមានជាប់ពាក់ព័ន្ធនឹងអ្នកគាំទ្រម្នាក់របស់អតីតប្រធានាធិបតីប្រេស៊ីល Jair Bolsonaro ដែលនៅពេលនោះត្រូវបាន ស៊ើបអង្កេតលើការចែកចាយព័ត៌មានក្លែងក្លាយ និងគំរាមកំហែងចៅក្រមតុលាការកំពូល។ បម្រាមនេះត្រូវបានលុបចោលនៅពេល Telegram បានអនុវត្តតាមបញ្ជារបស់តុលាការកំពូលប្រេស៊ីល។

រហូតដល់ឆ្នាំ២០២៣ មានចៅក្រមប្រេស៊ីលម្នាក់បានបញ្ជាឱ្យបិទ Telegram នៅទូទាំងប្រទេស បន្ទាប់ពីបរាជ័យក្នុងការអនុវត្តតាមបញ្ជាពីតុលាការដែលទាមទារចង់បានទិន្នន័យអ្នកប្រើប្រាស់ នៅក្នុងគ្រុបឆាតជ្រុលនិយម neo-Nazi។ Telegram បានប្រាប់ប៉ូលិសនៅពេលនោះថាគ្រុបឆាតនេះត្រូវបានលុបចេញរួចទៅហើយ ដូច្នេះមិនអាចទាញយកទិន្នន័យបានមកវិញនោះទេ។ ក្រោយមកទៀត តុលាការឧទ្ធរណ៍មួយរបស់ប្រេស៊ីលបានលុបចោលបម្រាមលើ Telegram តែបានតម្កល់ទុកការផាកពិន័យជាប្រាក់ក្នុងចំនួនដ៏ច្រើន៕