បណ្ឌិត កែវ មុំ ឧបត្ថម្ភ ធុងចម្រោះ ទឹកស្អាត ៣០ធុង និងនំស្រួយលីលី ២០កេស ស្មើនឹង ថវិកា ១.៥០០ដុល្លារ ជូនវីរកងទ័ព នៅខេត្តព្រះវិហារ
22-06-2026 20:04
(ព្រះវិហារ)៖ ឧត្តមសេនីយ៍ទោ ឈឺន វណ្ណី មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ តំណាងឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយរបស់លោកស្រីឧកញ៉បណ្ឌិត កែវ មុំ ដែលបានឧបត្ថម្ភ ធុងចម្រោះ ទឹកស្អាតចំនួន ៣០ធុង និងនំស្រួយលីលី ២០កេស ស្មើនឹង ថវិកាចំនួន ១.៥០០ដុល្លារ សម្រាប់ជូន នាយ-ពលទាហាន កងអនុសេនាធំទី៤ កងអនុសេនាធំទី៥ របស់កងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងនៅលើភ្នំអាចម៍កណ្តុរក្នុងទិសទី១ យោធភូមិភាគទី៤ ព្រំដែនកម្ពុជា-ថៃ ប្រើប្រាស់។
អំណោយដ៏ថ្លៃថ្លា របស់ឧកញ៉បណ្ឌិត កែវ មុំ គឺសបញ្ជាក់យ៉ាងច្បាស់ ពីទឹកចិត្តសប្បុរស និងបានឆ្លុះបញ្ចាំងនូវអត្ថន័យយ៉ាងធំធេង ពីការយកចិត្តទុកដាក់ ការរួមសុខរួមទុក្ខ ការគិតគូរពីសុខទុក្ខលំបាក របស់កងទ័ព និងជាការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខ ក្នុងស្មារតី សាមគ្គីជាតិ ស្នេហាជាតិមាតុភូមិ មិនអាចកាត់ថ្លៃបានឡើយ៕




