* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មនុស្សយ៉ាងហោច ១៨នាក់ស្លាប់ ក្នុងប្រទេសបារាំង ខណៈរលកកម្ដៅវាយប្រហារលើតំបន់អឺរ៉ុប (Video inside)

23-06-2026 08:53

(ប៉ារីស)៖ មនុស្សយ៉ាងហោច ១៨នាក់បានស្លាប់នៅក្នុងប្រទេសបារាំង ក្នុងនោះរួមមានទាំងកុមារ ២នាក់ដែលត្រូវបានគេទុកចោលក្នុងរថយន្ដមួយគ្រឿង ខណៈរលកកម្ដៅ កំពុងវាយប្រហារលើតំបន់អឺរ៉ុប ដោយធ្វើឱ្យសីតុណ្ហភាពឡើងកម្ដៅនៅតាមបណ្ដាទីក្រុងជាច្រើនកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

ក្រុមរដ្ឋអាជ្ញាក្នុងទីក្រុង Carpentras ស្ថិតនៅភាគខាងអាគ្នេយ៍ប្រទេសបារាំង បានឱ្យដឹងថាក្រុមអ្នកជួយសង្រ្គោះមិនអាចសង្រ្គោះជីវិតកុមារ ២នាក់ ម្នាក់មានអាយុ ២ឆ្នាំ និងម្នាក់ទៀតអាយុ៤ឆ្នាំ ដែលម្ដាយរបស់ពួកគេបានប្រទះឃើញសន្លប់ស្ដូកស្ដឹងនៅក្នុងរថយន្ដនៅក្រៅផ្ទះឱ្យបានទាន់ពេលវេលានោះទេ។ មន្ត្រីក្នុងតំបន់ម្នាក់ក៏បានប្រាប់ទូរទស្សន៍បារាំង France TV កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅដែរថាមនុស្សចាស់ ៣នាក់​មានអាយុចន្លោះពី ៨០ ដល់៩៥ឆ្នាំបានស្លាប់នៅក្នុងទីក្រុង Bordeaux ដោយសារបញ្ហាសុខភាព បង្កឡើងដោយរលកកម្ដៅ។

ចំណែក អ្នកនាំពាក្យសេវាសុវតិ្ថភាពជនស៊ីវិលរបស់បារាំង លោក Jerome Boulanger វិញបានឱ្យដឹងថាមនុស្ស ១៣នាក់ត្រូវបានរាយការណ៍ថាបានលង់ទឹកស្លាប់រាបចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ។ អត្រាអ្នកលង់ទឹកស្លាប់បានកើនឡើង ១៧២ភាគរយក្នុងប្រទេសបារាំងកាលពីឆ្នាំ២០២៥ អំឡុងរលកកម្ដៅ ខណៈប្រជាជនបារាំងនាំគ្នា ចុះត្រាំទឹកឱ្យត្រជាក់ខ្លួន។

គួរបញ្ជាក់ថា ខណៈបារាំងបានបិទសាលារៀនមួយចំនួន ឬផ្លាស់ប្ដូរម៉ោងសិក្សា ក្រុមអ្នកព្យាករអាកាសធាតុនៅក្នុងចក្រភពអង់គ្លេសបានព្យាករថាសីតុណ្ហភាពអាចនឹងឡើងកម្ដៅ បំបែកកំណត់ត្រាសម្រាប់ខែមិថុនា នៅក្នុងសប្ដាហ៍នេះ។ សីតុណ្ហភាពនៅក្នុងទីក្រុង Bordeaux ស្ថិតនៅភាគខាងលិចនៃប្រទេសបារាំងបានឡើងដល់ ៤១,៩អង្សាសេ បំបែកកំណត់ត្រាកាលពីខែសីហា ឆ្នាំមុន។ នៅឯទីក្រុង Poitiers ស្ថិតនៅភាគកណ្ដាលប្រទេសបារាំង សីតុណ្ហភាពបានឡើងកម្ដៅដល់ ៤១,២អង្សាសេ ខណៈសីតុណ្ហភាព ក្នុងទីក្រុង San Sebastian ស្ថិតនៅភាគខាងជើងនៃប្រទេសអេស្ប៉ាញដែលធ្លាប់តែត្រជាក់នោះ ក៏បានឡើងដល់ ៤០អង្សាសេផងដែរ៕