សហរដ្ឋអាមេរិក ប្រគល់យានក្រោមទឹក ៤គ្រឿង តម្លៃ១៣លានដុល្លារ ទៅឱ្យហ្វីលីពីន (Video inside)
23-06-2026 10:21
(ម៉ានីល)៖ ស្ថានទូតអាមេរិកប្រចាំប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រគល់យានគ្មានមនុស្សបើក Ocean Aero Triton ដែលអាចធ្វើប្រតិបត្តិការនៅក្រោមទឹក និងលើផ្ទៃទឹក ចំនួន៤គ្រឿង ទៅឱ្យយោធាហ្វីលីពីន នៅក្រោមកិច្ចព្រមព្រៀងមានតម្លៃ ១៣លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ស្ថានទូតអាមេរិកបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា ការប្រគល់យាន Ocean Aero Triton បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធភាពរវាងប្រទេសទាំង២ ហើយនឹងពង្រឹងសមត្ថភាពរបស់ហ្វីលីពីនដើម្បីចាប់សញ្ញា និងឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងដែនសមុទ្រ។
តាមសេចក្ដីថ្លែងការណ៍ខាងលើ ការប្រគល់យាន Ocean Aero Triton ក៏នឹងជួយពង្រឹងសមត្ថភាពរបស់ហ្វីលីពីនផងដែរ ក្នុងការកំញើញទប់ស្កាត់ការឈ្លានពាន និងគាំទ្រដល់ស្ថិរភាព ក្នុងតំបន់៕




