* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ករណីជំងឺអេបូឡានៅប្រទេសកុងហ្គោ បន្តកើនឡើងលើស១០០០នាក់ ក្នុងនោះស្លាប់២៦៧នាក់

23-06-2026 14:41

(គីនស្ហាសា)៖ កាលពីយប់ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសឱ្យដឹងថា ចំនួនករណីជំងឺអេបូឡាដែលផ្ទៀងផ្ទាត់ច្បាស់លាស់ នៅក្នុងប្រទេសអាហ្រ្វិកមួយនេះ បានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់។ នេះបើតាមកាចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ចំនួនករណីដែលផ្ទៀងផ្ទាត់ច្បាស់ បានកើនលើស១០០០នាក់ ជាលើកដំបូង គិតចាប់តាំងពីពេលផ្ទុះឡើងនៃការឆ្លងរាលដាលថ្មីចុងក្រោយ ដែលត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៥ ខែឧសភា ប៉ុន្តែការចម្លងវីរុសហាក់បានចាប់ផ្តើមតាំងពីមុនពេលនោះទៅទៀត។

សឹងតែទាំងអស់នៃករណីខាងលើ គឺត្រូវបានរកឃើញនៅខេត្ត Ituri ភាគឦសាន ដែលជាតំបន់ញាំញីដោយជម្លោះ ដោយសារក្រុមប្រដាប់អាវុធ។ សរុបជារួម ខេត្តចំនួន៣ ដែលបានរងផលប៉ះពាល់ រួមមានទាំងខេត្ត Kivu ខាងជើង និងខេត្ត Kivu ខាងត្បូង ដែលមានប្រជាជនសរុបប្រហែល១៥លាននាក់។

វាក៏បានឆ្លងរាលដាលដល់ប្រទេសអ៊ូហ្កង់ដា ដែលនៅក្បែរខាងផងដែរ ជាទីដែលអង្គការសុខភាពពិភពលោក (WHO) បានកត់ត្រា២០ករណី ក្នុងនោះស្លាប់២ករណី ប៉ុន្តែអ៊ូហ្កង់ដាបានអះអាងថា ស្ថានការណ៍ត្រូវគ្រប់គ្រងបានវិញ កាលពីដើមខែនេះ។

គួរបញ្ជាក់ថា ការផ្ទុះករណីឆ្លងរាលដាលចុងក្រោយបង្អស់នេះ គឺបង្កឡើងដោយវីរុសអេបូឡាកម្រ ហៅថា Bundibugyo ដែលមិនទាន់មានវ៉ាក់សាំងការពារ ឬវិធីព្យាបាលជាក់លាក់។ វ៉ាក់សាំងអេបូឡាមានស្រាប់បច្ចុប្បន្ន ដែលអភិវឌ្ឍកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ គឺមានប្រសិទ្ធភាពប្រឆាំងតែវីរុសអេបូឡាមួយប្រភេទទៀតប៉ុណ្ណោះ ហៅថា Zaire ដែលធ្លាប់បង្កការផ្ទុះឆ្លងរាលដាលធំៗពីមុនៗ។ WHO បានប្រកាសវាជាភាពអាសន្នសុខភាពសាធារណៈកម្រិតអន្តរជាតិ ហើយបានព្រមានថា ការឆ្លងរាលដាលអាចបន្តរយៈពេលរាប់ខែ៕