* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឯកអគ្គរដ្ឋទូតចិន បង្ហាញការព្រួយបារម្ភចំពោះការប្រើប្រាស់ពាក្យ «ក្រុមចិនប្រផេះ» ក្នុងប្រទេសថៃ (Video inside)

23-06-2026 17:14

(បាងកក)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃបានបង្ហាញការព្រួយបារម្ភចំពោះការប្រើប្រាស់ពាក្យ «ក្រុមចិនប្រផេះ» ដោយនិយាយថាវាជាការរើសអើងលើប្រជាជនចិនទាំងមូល ហើយ បានធ្វើឱ្យមនុស្សមួយចំនួនក្នុងប្រទេសចិនមានអារម្មណ៍មិនល្អចំពោះថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។

ថ្លែងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡារបស់ថៃ លោក Surasak Phancharoenworakul បាននិយាយថារូបលោក កាលពីពេលថ្មីៗនេះបានជួបឯកអគ្គរដ្ឋទូតចិន ដែលបានលើកឡើងពីបញ្ហាខាងលើក្នុងកិច្ចពិភាក្សាមួយ។ ‍«ឯកអគ្គរដ្ឋចិនបានប្រាប់ខ្ញុំថាប្រសិនបើទេសចរចិនណាម្នាក់ប្រព្រឹត្តខុសច្បាប់ វាជាកំហុសបុគ្គល ប៉ុន្តែមិនគួរប្រើប្រាស់ពាក្យ «ចិនប្រផេះ» នោះទេ ពីព្រោះវាធ្វើឱ្យចិនមានអារម្មណ៍មិនល្អចំពោះថៃ»។ នេះជាការគូសបញ្ជាក់របស់លោក Surasak។

បើតាមរដ្ឋមន្ត្រីថៃរូបនេះ ឯកអគ្គរដ្ឋទូតចិនបានទទួលស្គាល់ថាជនជាតិចិនមួយចំនួនក្នុងប្រទេសថៃ​បានប្រព្រឹត្តបទល្មើសពិតមែន តែលោកបានសង្កត់ធ្ងន់ថាជនជាតិចិនជាច្រើនដែល ធ្វើដំណើរទៅកាន់ប្រទេសថៃបានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចថៃ។

គួរបញ្ជាក់ថា ពាក្យក្រុមចិនប្រផេះ ចង់សំដៅដល់បណ្តាញឧក្រិដ្ឋជនជនជាតិចិន ដែលធ្វើប្រតិបត្តិការក្នុង «តំបន់ប្រផេះ» ដែលជាតំបន់គ្មានច្បាប់ទម្លាប់ច្បាស់លាស់ ឬការអនុវត្តច្បាប់ធូររលុងនៃឧក្រិដ្ឋកម្មឆ្លងដែន៕