* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ

23-06-2026 17:51

(ប៉េកាំង)៖ ថ្ងៃទី ២២ ខែ​មិថុនា ​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ បាន​បើក​ធ្វើ​នៅក្រុង​ប៉េកាំង ​លោក Ding Xuexiang សមាជិកអចិន្តៃ្រយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូល​រួម​ព្រមទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ។

លោក Ding Xuexiang បាន​លើ​កឡើងថា បច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោក​មាន​ភាពស្មុគស្មាញ​និង​ប្រែប្រួល​ច្រើន​​ ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ប្រឈមនឹង​ហានិភ័យបែកខ្ញែកកាន់តែខ្លាំងឡើង​ៗ ។ ក្នុង​នាម​ជា​ប្រទេស​ធំដែល​មាន​ទំនួល​ខុសត្រូវ ប្រទេសចិន​បានប្រើប្រាស់​​ឧត្តមភាពរបស់ខ្លួន ដូច​ជា​ប្រព័ន្ធ​ឧស្សាហកម្ម​ពេញលេញ និង​ទីផ្សារទ្រង់ទ្រាយ​ធំ​ជា​ដើមប្រកប​ដោយ​ប្រសិទ្ធភាព​ ហើយ​បាន​គាំពារ​យ៉ាង​មុត​មាំ​នូវ​ស្ថិរភាព​ និង​ភាពរលូន​នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់សកល​តាម​រយៈប្រតិបតិ្តការ​ជាក់ស្តែង។

លោក Ding Xuexiang បាន​លើក​សំណើបួន​ចំណុច៖ ទីមួយ​ បង្កើនទំនុកចិត្តចំពោះគ្នា បង្ការ​កុំ​ឱ្យ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ក្លាយទៅជា​បញ្ហា​នយោបាយ​ ឬបញ្ហា​អាវុធនិង​បញ្ហា​សន្តិសុខជ្រុល​ រួម​គ្នា​គាំពារលក្ខណៈជា​ផលិតផល​សាធារណៈសកលនៃ​​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់ ។ ទីពីរ បង្កើន​ភាពរលូន​នៃពាណិជ្ជកម្ម​ គាំពារ​និង​អនុវត្ត​ពហុភាគីនិយម​យ៉ាង​ពិត​ប្រាកដ បង្កបរិយាកាសទីផ្សារ​ប្រកប​ដោយ​សមភាព បើក​ទូលាយ​ និង​អាចប៉ាន់ប្រមាណបាន​ ជំរុញ​សេរីភាពនិងកិច្ច​សម្រួល​​ពាណិជ្ជកម្ម​និង​ការ​បណ្តាក់​ទុន​ ។ ទីបី បង្កើន​ការ​អភិវឌ្ឍដោយ​​រួម​បញ្ចូល​គ្នា រួម​គ្នា​បង្កើតអេកូឡូស៊ីឧស្សាហកម្ម ដែល​បំពេញបន្ថែមឧត្តមភាពទៅវិញទៅមក​ ផ្តល់​ផល​ប្រយោជន៍ដល់​គ្នា​ទៅវិញទៅមក​និង​
ឈ្នះ-ឈ្នះ ដើម្បី​​ឱ្យ​ប្រទេស​និង​ប្រជាជន​កាន់តែច្រើន​អាច​ទទួល​បាន​ផល​ប្រយោជន៍ពីសមិទ្ធផលនៃ​ការ​ច្នៃប្រឌិត​ថ្មី​ផ្នែក​បច្ចេកវិទ្យា ។ ទីបួន​ បង្កើន​ការ​ចែក​រំលែក​ប្រភពធនធាន គាំពារ​ការ​បើក​ទូលាយ​នៃ​​ទីផ្សារ​ថាមពល​សកល​ ការ​តភ្ជាប់​គ្នា​និង​ការ​ដំណើរការ​ដោយ​នឹង​នរ​ ក្នុង​ន័យបង្ក​​លក្ខណសម្បតិ្ត​ដ៏ល្អប្រសើរ​ ដើម្បី​គាំពារ​​ស្ថិរភាពនិង​ភាពរលូន ​នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​និង​ខ្សែសង្វាក់​ផ្គត់ផ្គង់៕

វិទ្យុមិត្តភាពកម្ពុជាចិន