* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រមុខការទូតចិនជំរុញឱ្យប្រទេស BRICS ពង្រឹងកិច្ចសហប្រតិបត្តិការលើធនធានរ៉ែយុទ្ធសាស្ត្រ និងរួមគ្នាដោះស្រាយបញ្ហាសកល (Video inside)

23-06-2026 20:26

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅថ្ងៃអង្គារ បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិក BRICS រួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល រាប់ចាប់ពីការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) រហូតដល់ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើធនធានរ៉ែយុទ្ធសាស្ត្រផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងកិច្ចប្រជុំសន្តិសុខនៅរដ្ឋធានីញូវដេលី (New Delhi) ប្រទេសឥណ្ឌា លោក វ៉ាង យី បានគូសបញ្ជាក់ថា ប្រទេស BRICS គួរតែរួមគ្នាដោះស្រាយបញ្ហាសន្តិសុខថាមពល និងស្បៀងអាហារសកល ព្រមទាំងរួបរួមគ្នាដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺអេបូឡានៅទ្វីបអាហ្វ្រិក។ លោកក៏បានបន្ថែមថា ប្រទេសសមាជិកត្រូវតែប្រយុទ្ធប្រឆាំងដាច់ខាតចំពោះអំពើភេរវកម្មគ្រប់ទម្រង់ ប្រឆាំងនឹងការប្រើប្រាស់លំហអវកាសជាអាវុធ និងត្រូវត្រួតពិនិត្យយ៉ាងហ្មត់ចត់លើហានិភ័យនៃបច្ចេកវិទ្យា AI។

មន្ត្រីការទូតជាន់ខ្ពស់ចិនរូបនេះ បានសង្កត់ធ្ងន់ថា ក្រុម BRICS គួរតែលើកកម្ពស់ «ពហុភាគីនិយម» និងប្រឆាំងដាច់ខាតចំពោះឯកតោភាគីនិយម ព្រមទាំងគាំទ្រដល់ការប្រើប្រាស់មធ្យោបាយសន្ទនា និងនយោបាយ ដើម្បីដោះស្រាយជម្លោះផ្សេងៗ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សមាជិក BRICS ត្រូវតែឈានមុខគេក្នុងការទាមទារយុត្តិធម៌ និងការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ ដើម្បីលើកកម្ពស់តួនាទី និងឥទ្ធិពលរបស់ខ្លួននៅក្នុងកិច្ចការអន្តរជាតិ»៕