* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ត្រាំ អះអាងថាអ៊ីរ៉ង់យល់ព្រមឱ្យមានការត្រួតពិនិត្យនុយក្លេអ៊ែរ «ដោយគ្មានដែនកំណត់» ខណៈតេហេរ៉ង់ចេញមុខបដិសេធ

23-06-2026 21:13

(តេហេរ៉ង់)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានប្រកាសថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមឱ្យមានការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន «ដោយគ្មានដែនកំណត់» ព្រមទាំងយល់ព្រមប្រើប្រាស់ទ្រព្យសម្បត្តិដែលជាប់បង្កក ដើម្បីទិញតែស្បៀងអាហារពីសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែ ការអះអាងនេះត្រូវបានរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ច្រានចោលទាំងស្រុង។

ការលើកឡើងនេះ ធ្វើឡើងក្រោយការបញ្ចប់កិច្ចចរចាជុំទី១ នៅប្រទេសស្វីស ដែលទីក្រុងវ៉ាស៊ីនតោនយល់ព្រមលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់រយៈពេល ៦០ថ្ងៃ។ អនុប្រធានាធិបតី លោក ជេឌី វែន (JD Vance) បានបញ្ជាក់ថា ជំនួបនេះបានផ្តល់ជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់កិច្ចព្រមព្រៀងចុងក្រោយ ហើយលោកអះអាងថាអ៊ីរ៉ង់បានយល់ព្រមអនុញ្ញាតឱ្យក្រុមអធិការកិច្ចនុយក្លេអ៊ែរវិលត្រឡប់ចូលប្រទេសវិញហើយ។

ផ្ទុយពីការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធថា អ៊ីរ៉ង់មិនទាន់បានចាប់ផ្តើមពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរឡើយ ហើយក៏មិនមានគម្រោងអនុញ្ញាតឱ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ចូលទៅត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរដែលរងការខូចខាតនោះដែរ។

ជាការឆ្លើយតប លោក ត្រាំ បានបង្ហោះសារវាយបកវិញថា អ៊ីរ៉ង់កំពុង «និយាយកុហក» ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាបានយល់ព្រមទាំងស្រុងលើការត្រួតពិនិត្យនុយក្លេអ៊ែរកម្រិតខ្ពស់បំផុត និងបានយល់ព្រមយកប្រាក់ដែលបានដោះលែង ទៅដាក់ក្នុងគណនីពិសេស ដើម្បីទិញពោត ស្រូវសាលី និងថ្នាំពេទ្យពីអាមេរិក។ យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គកាសហប្រជាជាតិ បានទាត់ចោលការលើកឡើងនេះ ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់គឺជាម្ចាស់លុយ និងមានសិទ្ធិសម្រេចតែម្នាក់ឯងក្នុងការចាយវាយ ដោយគ្មានប្រទេសណាមួយមានសិទ្ធិមកលូកដៃបង្គាប់បញ្ជាបានឡើយ៕