* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនមួយដែលបើក ហើយមួយរយៈក្រោយមកក៏បិទទៅវិញ នឹងធ្វើឱ្យប៉ះពាល់កិត្តិនាមរបស់កម្ពុជា។ ដូច្នេះសម្តេចចង់ឱ្យក្រុមហ៊ុន ដែលបើកហើយអាចមានដំណើរការរឹងមាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិចារណារឿងផ្តល់សិទ្ធិវិនិយោគសម្រាប់ការផ្គុំ និងដំឡើងរថយន្តបន្ថែមទៀត។ សម្តេចឱ្យពិចារណាព្រោះបច្ចុប្បន្នមានរោងចក្ររហូតដល់ទៅ១៥ហើយ។ ការធ្វើបែបនេះ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ចង់បង្កើតភាពធុនដល់រោងចក្រដែលបានវិនិយោគរួចហើយ ពោលធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដែលបានវិនិយោគនេះ អាចឈរជើងបាន ហើយរីកធំធាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលបច្ចុប្បន្នកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥។ ក្នុងនោះ រោងចក្រកំពុងដំណើរការសរុបចំនួន១០, រោងចក្រពុំទាន់ដំណើរការចំនួន២ និងមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ផ្សេងទៀត ដែលបានស្នើចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទុនវិនិយោគសរុបក្នុងវិស័យនេះ មានប្រមាណ ២៤៨លានដុល្លារអាមេរិក។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកសរុប ២៨ភាគរយ និងទុនវិនិយោគពីបរទេសសរុប ៧២ភាគរយ ដោយបានបង្កើតការងារសរុប ចំនួន ២ ៧៤៤ កន្លែង។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC ក្រុមហ៊ុន THAM នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ បានអញ្ជើញមកសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
* ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត GAC
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំ ការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាស ធុនមីក្រូ តូច និងមធ្យម
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អឺរ៉ុបទទួលជួបមន្ត្រីតាលីបង់ជាលើកដំបូងក្នុងទីក្រុងព្រុចសែល ខណៈក្រុមសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំង (Video inside)

23-06-2026 22:40

(ព្រុចសែល)៖ គណៈប្រតិភូតាលីបង់អាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារ បានជួបពិភាក្សាជាមួយមន្ត្រីសហភាពអឺរ៉ុប (EU) ជាលើកដំបូងនៅទីក្រុងព្រុចសែល (Brussels)។ ជំនួបនេះត្រូវបានក្រុមសិទ្ធិមនុស្សថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកថាជាការផ្តល់ភាពស្របច្បាប់ដល់ក្រុមឥស្លាមជ្រុលនិយមមួយនេះ ប៉ុន្តែ EU ការពារខ្លួនថាវាជាភាពចាំបាច់ ដើម្បីសម្រួលដល់ការបញ្ជូនជនភៀសខ្លួនខុសច្បាប់ត្រឡប់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មីកាលពី ៥ឆ្នាំមុន EU មិនដែលទទួលស្គាល់រដ្ឋាភិបាលនេះជាផ្លូវការឡើយ។ ទោះជាយ៉ាងណា EU បញ្ជាក់ថា ការជួបពិភាក្សាកម្រិតបច្ចេកទេសជាមួយ «អាជ្ញាធរជាក់ស្តែង» របស់អាហ្វហ្គានីស្ថាន គឺជារឿងចាំបាច់ ដើម្បីអាចបណ្តេញជនចំណាកស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប ឱ្យត្រឡប់ទៅវិញ។

អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា ជំនួបនេះមានការចូលរួមពីមន្ត្រី EU និងតំណាងមកពីប្រទេសសមាជិកចំនួន ១៥។ ផ្ទុយទៅវិញ អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានអះអាងថា កិច្ចប្រជុំនេះមានរបៀបវារៈធំទូលាយជាងនេះ រួមមាន ការពិភាក្សាពីលទ្ធភាពបង្កើតកុងស៊ុលនៅអឺរ៉ុប និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកជាដើម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានរងការរិះគន់យ៉ាងចាស់ដៃពីក្រុមសិទ្ធិមនុស្ស និងអ្នកនយោបាយអឺរ៉ុបមួយចំនួន ដោយព្រមានថាការធ្វើបែបនេះស្មើនឹងការទទួលស្គាល់ភាពស្របច្បាប់របស់តាលីបង់។ ដើម្បីកាត់បន្ថយក្តីបារម្ភនេះ ក្រសួងការបរទេសបែលហ្ស៊ិក (Belgium) បានបញ្ជាក់ថា ខ្លួនបានផ្តល់ទិដ្ឋាការ (Visa) ដល់ប្រតិភូតាលីបង់សម្រាប់រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ និងដាក់កំហិតឱ្យពួកគេអាចធ្វើដំណើរបានតែនៅលើទឹកដីបែលហ្ស៊ិក ដោយមិនអនុញ្ញាតឱ្យឆ្លងចូលប្រទេសសមាជិក EU ផ្សេងទៀតឡើយ៕