* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មេដឹកនាំហេសបូឡា ទាមទារកាលបរិច្ឆេទនៃការដកកងទ័ពអ៉ីស្រាអែល ចេញពីលីបង់ (Video inside)

24-06-2026 11:13

(បេរូត)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់ ខណៈដែលអាជ្ញាធរលីបង់និយាយថា ការបាញ់ប្រហារដោយអ៉ីស្រាអែល បានសម្លាប់មនុស្សពីរនាក់ ទោះជាមានបទឈប់បាញ់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មា

ន AFP នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦។

ប្រធានាធិបតីលីបង់ លោក Joseph Aoun បានជំទាស់នឹងកាន់កាប់របស់អ៉ីស្រាអែលនៅភាគខាងត្បូង និងការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការប្រទេសរបស់លោក ដែលសំដៅទៅដល់ការគាំទ្ររបស់អ៉ីរ៉ង់ចំពោះក្រុមហេសបូឡា ខណៈកិច្ចចរចាលើកទី ៥នៃអ៉ីស្រាអែល និងលីបង់ ចាប់ផ្តើមក្នុងទីក្រុងវ៉ាស៉ីនតោន។

ដោយឡែក អ្នកសម្រុះសម្រួលប៉ាគីស្ថាន និងកាតា បាននិយាយថា ទីក្រុងតេហេរ៉ង់ និងវ៉ាស៉ីនតោន បានព្រមព្រៀងរកវិធីបន្ថយជម្លោះ ឈានទៅកំណត់ស្ថានភាពលីបង់ បន្ទាប់ពីកិច្ចចរចានៅប្រទេសស្វីស ស្តីពីការបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ាទាំងស្រុង ដែលអ៉ីរ៉ង់បានទាញភ្ជាប់ជាមួយការប្រយុទ្ធគ្នាក្នុងប្រទេសបង់។ ថ្លែងតាមទូរទស្សន៍ លោក Qassem គូសបញ្ជាក់ថា «ឥឡូវនេះយើងកំពុងមានបទឈប់បាញ់។ ការដកថយត្រូវតែធ្វើឡើងតាមកាលបរិច្ឆេទ។ អ៉ីស្រាអែល គ្មានជម្រើសអ្វី ក្រៅពីដកថយទៅវិញទាំងស្រុង ចេញពីទឹកដីរបស់លីបង់ ដោយគ្មានលក្ខខណ្ឌ»

គួរបញ្ជាក់ថា តាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ NNA បុរសពីរនាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ នៅពេលដែលទាហានអ៉ីស្រាអែល បានបាញ់ប្រហារមកលើពូកគេ ពេលកំពុងឈរក្បែរកន្លែងជីកកាយដីផ្លូវមួយ ក្នុងសង្កាត់ Nabatieh al-Fawqa ភាគខាងត្បូងលីបង់៕