* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រុស្ស៉ី ពិចារណាផ្អាកការនាំចេញប្រេងម៉ាស៊ូត ហើយនាំចូលប្រេងឥន្ធនៈ ចំពោះមុខការវាយប្រហាររបស់អ៊ុយក្រែន (Video inside)

24-06-2026 11:50

(មូស្គូ)៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៉ី លោក Alexander Novak បាននិយាយថា មូស្គូកំពុងពិចារណាដាក់បម្រាមនាំចេញប្រេងម៉ាស៊ូត ខណៈកាសែតក្នុងស្រុកមួយបានរាយការណ៍ អំពីលទ្ធភាពនាំចូលប្រេងឥន្ធនៈដើម្បីដោះស្រាយកង្វះខាត ជាពិសេសនៅតំបន់ Crimea ដែលមានការរឹតបន្តឹងលើសេវាសាធារណៈ និងសកម្មភាពនានារួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦។

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានធ្វើអត្ថាធិប្បាយជាលើកដំបូងដែរ ពាក់ព័ន្ធការវាយប្រហារនាពេលថ្មីៗរបស់អ៊ុយក្រែន ទៅលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល រួមទាំងរោងចក្រចម្រាញ់ប្រេងរបស់ទីក្រុងមូស្គូ ដោយហៅវាថាជាឧបាយកលធ្វើឱ្យសង្គមមានភាពវឹកវរ។ លោក​ ពូទីន បាន​ប្រាប់ឱ្យរដ្ឋាភិបាល​ចាត់​វិធានការ​បន្ថែម​ ដើម្បីដោះស្រាយ​ផល​ប៉ះពាល់។

តំបន់ជាច្រើននៅរុស្ស៉ី ដែលជាប្រទេសផលិតប្រេងឆៅធំជាងគេលំដាប់ទី ៣ របស់ពិភពលោក បានរាយការណ៍ពីការរឹតបន្តឹងលើការលក់ប្រេងឥន្ធនៈ ការឡើងថ្លៃ និងការតម្រង់ជួររង់ចាំចូលចាក់ប្រេងនៅតាមស្ថានីយ៍។ រុស្ស៉ី ជាធម្មតានាំចេញផលិតផលប្រេងផ្សេងៗ ក៏ដូចជាប្រេងឆៅ តែការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេង បានបង្ខំឱ្យប្រទេសនេះហាមប្រាមលើការនាំចេញប្រេងសាំង និងប្រេងឥន្ធនៈសម្រាប់យន្តហោះ។

តាមសេចក្តីរាយការណ៍របស់កាសែត Vedomosti ការនាំចូលប្រេង ត្រូវបានលើកឡើងជាជម្រើសមួយ នៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Alexander Novak កាលពីថ្ងៃចន្ទ។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ផ្សាយតាមកញ្ចក់ទូរទស្សន៍ ដែលដឹកនាំដោយ លោក ពូទីន កាលពីថ្ងៃអង្គារ លោក Novak បាននិយាយថា រុស្ស៉ី កំពុងពិចារណាលើការដាក់បម្រាមនាំចេញប្រេងម៉ាស៊ូត និងការកែប្រែច្បាប់ពន្ធដើម្បីជួយដល់ទីផ្សារប្រេងឥន្ធនៈក្នុងស្រុក៕