* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កូរ៉េខាងត្បូងឃាត់ខ្លួនទាហានកូរ៉េខាងជើងម្នាក់ ក្រោយឆ្លងព្រំដែន (Video inside)

24-06-2026 13:40

(សេអ៊ូល)៖ កូរ៉េខាងត្បូងបានឃាត់ខ្លួនទាហានម្នាក់មកពីកូរ៉េខាងជើង បន្ទាប់ពីទាហានរូបនោះ បានឆ្លងព្រំដែនចូលមកក្នុងសប្តាហ៍នេះ ហើយត្រូវបានគេជឿថា ទំនងជាការរត់ចុះចូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦។

យោធាកូរ៉េខាងត្បូង​ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខាងយោធាបានឃាត់ខ្លួនទាហានកូរ៉េខាងជើងម្នាក់ នៅខ្សែបន្ទាត់ព្រំដែនកណ្តាល កាលពីយប់ថ្ងៃអង្គារ ហើយអាជ្ញាធរពាក់ព័ន្ធនាពេលនេះ កំពុងបើកការស៉ើបអង្កេតលម្អិត។ ជនជាតិកូរ៉េខាងជើងរាប់ម៉ឺននាក់ បានរត់ភៀសខ្លួនចូលមកកូរ៉េខាងត្បូង គិតចាប់តាំងពីឧបទ្វីបកូរ៉េ ត្រូវបានបែកខ្ញែកដោយសារ​សង្រ្គាមកាលពីទសវត្សរ៍ឆ្នាំ១៩៥០។

ភាគច្រើននៃពួកគេ បានរត់ឆ្លងចូលទៅកាន់ប្រទេសចិនជាមុនសិន បន្ទាប់មកបន្តធ្វើដំណើរទៅប្រទេសទី៣ មុនពេលចុងក្រោយ មកដល់កូរ៉េខាងត្បូង។ សកម្មភាពរត់ចុះចូលឆ្លងព្រំដែនគោក ដែលខណ្ឌចែកឧបទ្វីបកូរ៉េគឺជារឿងកម្រ ដ្បិតតំបន់ព្រំប្រទល់នេះ សម្បូរទៅដោយព្រៃក្រាស់ មានបង្កប់គ្រាប់មីនពាសពេញ ហើយស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ ពីទាហានទាំងសងខាង។

គួរបញ្ជាក់ថា ជនជាតិកូរ៉េខាងជើងជាទូទៅ ត្រូវបានប្រគល់ឱ្យទៅទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល ដើម្បីឆ្លងកាត់ការត្រួតពិនិត្យ ក្រោយពេល​មកដល់ប្រទេសកូរ៉េខាងត្បូង។ យោងតាមទិន្នន័យពីក្រសួងទទួលបន្ទុកកិច្ចការអន្តរកូរ៉េរបស់ទីក្រុងសេអ៊ូល ជនជាតិកូរ៉េខាងជើង​សុរបច្រើនជាង៣៤ ០០០នាក់ បានរត់ចេញពីប្រទេសរបស់ខ្លួន មកកាន់កូរ៉េខាងត្បូង។ កាលពីឆ្នាំ២០២៤ មានជនជាតិកូរ៉េខាងជើងចំនួន២៣៦នាក់ បានមកដល់ប្រទេសកូរ៉េខាងត្បូង៕