* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ ពេលវេលាសម្រាប់ព្រមានអំពីការវាយប្រហារណាមួយពីចិន កំពុងកាន់តែខើចទៅៗ (Video inside)

24-06-2026 14:14

(តៃប៉ិ)៖ នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការពារជាតិនៃកោះតៃវ៉ាន់ លោក Wellington Koo បាននិយាយថា យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង ស្របពេល​ដែល​ពេលវេលាសម្រាប់ព្រមានអំពីការវាយប្រហារណាមួយពីចិន កំពុងកាន់តែខើចទៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសប្តាហ៍នេះ តៃវ៉ាន់បាននិងកំពុងប្រារព្ធសមយុទ្ធយោធាមួយមានរយៈពេល៥ថ្ងៃ ដែលផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ។ យោធាតៃវ៉ាន់ បានចាប់់ផ្តើមផ្អែកលំហាត់យោធាខ្លះរបស់ខ្លួន តាមសេណារីយ៉ូមួយ ដែលក្នុងនោះគឺចិនស្រាប់តែប្រែក្លាយការធ្វើសមយុទ្ធជាប់ជាប្រចាំរបស់ខ្លួន នៅក្បែរកោះតៃវ៉ាន់ ទៅជាការវាយប្រហារពិតប្រាកដភ្លាមៗ។

សមយុទ្ធយោធារបស់តៃវ៉ាន់ក្នុងសប្តាហ៍នេះ ផ្តោតជាពិសេសលើសមត្ថភាពដើម្បីឆ្លើយតបភ្លាមៗ​ និងផ្លាស់ប្តូរយ៉ាងរហ័ស​ទៅរក​ស្ថានភាពប្រុងជើងប្រយុទ្ធ។​ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសភាតៃវ៉ាន់ លោក Koo បានលើកឡើងដូច្នេះថា «វាមានគោលដៅកសាងភាពឆាប់រហ័ស ដែលយើងជឿជាក់ថាចាំបាច់ ដើម្បីប្រែក្លាយពីស្ថានភាពក្នុងពេលសន្តិភាព ទៅជាស្ថានភាពក្នុងពេលសង្រ្គាម។ ពោលគឺដោយសារស្ថានការណ៍គំរាមកំហែងបច្ចុប្បន្នពីសត្រូវ ហើយស្របពេលដែលយើង​ជឿថា ពេលវេលាព្រមានជាមុន កំពុងកាន់តែខើចទៅៗ យើងត្រូវតែផ្ទៀងផ្ទាត់ឱ្យច្បាស់ថា ពួកយើងពិតជាអាចឆ្លើយតបភ្លាមៗបាន»

តៃវ៉ាន់តែងតែប្រារព្ធសមយុទ្ធយោធាជាប្រចាំ ក្នុងនោះរួមមានទាំងកាលពីពេលកន្លងទៅក្នុងខែមិថុនា នៅពេលកងទ័ពតៃវ៉ាន់ បានហ្វឹកហាត់បាញ់តេស្តប្រព័ន្ធរ៉ុក្កែតថ្មី ផលិតដោយសហរដ្ឋអាមេរិក HIMARS ចូលទៅច្រកសមុទ្រតៃវ៉ាន់។ ប្រព័ន្ធនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសង្រ្គាមនៅអ៊ុយក្រែន។ សម្រាប់សមយុទ្ធយោធាធំប្រចាំឆ្នាំរបស់តៃវ៉ាន់ ដែលហៅថា Han Kuang គឺនឹងប្រព្រឹត្តទៅនៅខែសីហា។

គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ត្រឹមជាតំបន់មួយប៉ុណ្ណោះរបស់ខ្លួន ហើយយោធាចិន បានបន្តធ្វើប្រតិបត្តិការសឹងរៀងរាល់ថ្ងៃ នៅជុំវិញដែនកោះនេះ។ បើតាមសេចក្តីរាយការណ៍របស់ទីក្រុងតៃប៉ិ នាវាផ្ទុកយន្តហោះចម្បាំងថ្មីនិងទំនើបបំផុតរបស់ចិន ទើបតែបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអង្គារ៕