* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កូរ៉េខាងត្បូង ប្រកាសថានឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងនៅអ៊ុយក្រែន ប្រសិនបើពួកគេមានបំណងបែបនោះ (Video inside)

24-06-2026 14:54

(សេអ៊ូល)៖ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការបរទេសនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលបានជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ហើយត្រូវទីក្រុងកៀវចាប់ខ្លួនបាន ប្រសិនបើពួកគេជ្រើសរើស ចង់មកចាប់ផ្តើមកសាងជីវិតថ្មីនៅកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សេចក្តីប្រកាសខាងលើធ្វើឡើង ស្របពេលដែលអ៊ុយក្រែន កំពុងបន្តឃុំឃាំងទាហានកូរ៉េខាងជើងយ៉ាងហោច២នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែន កាលពីអំឡុងដើមឆ្នាំ២០២៥ បន្ទាប់ពីពួកគេត្រូវបានដាក់ពង្រាយទៅកាន់​តំបន់ Kursk របស់រុស្ស៉ី ដើម្បីជួយកងទ័ពរុស្ស៉ី ប្រយុទ្ធជាមួយអ៊ុយក្រែន។ កន្លងមក ទាហានទាំង២នាក់នោះ ធ្លាប់បង្ហាញចេតនាចង់​ចុះចូលជាមួយកូរ៉េខាងត្បូង ជាជាងវិលត្រឡប់ទៅកូរ៉េខាងជើងវិញ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបន្ថែមថា ខ្លួនជំទាស់ការបញ្ជូនឈ្លើយសឹកដោយបង្ខំទៅកាន់ប្រទេសរុស្ស៉ី ឬកូរ៉េខាងជើង ហើយខ្លួនបានបញ្ជាក់ពីគោលជំហរនេះរួចហើយ ទៅកាន់អាជ្ញាធរនៅអ៊ុយក្រែន។ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងនិងអ៊ុយក្រែន ត្រូវបានកំណត់ថា នឹងបើកកិច្ចពិភាក្សាជាមួយគ្នា នៅថ្ងៃទី៣០ ខែមិថុនា។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនកងទ័ពខ្លួនប្រហែល១៤ ០០០នាក់ ទៅ១៥ ០០០នាក់ ទៅកាន់តំបន់ Kursk កាលពី​ចុងឆ្នាំ២០២៤ ហើយបើតាមការប៉ាន់ស្មានរបស់ចារកម្មកូរ៉េខាងត្បូង ប្រហែល៦០០០នាក់ បានស្លាប់ឬរងរបួស គិតត្រឹមដើម​ឆ្នាំ២០២៦។ ទាហានកូរ៉េខាងជើងទាំងនោះ ត្រូវគេរាយការណ៍ថា ទទួលបានបទបញ្ជាធ្វើយ៉ាងណាចៀសវាងកុំឱ្យគេចាប់ខ្លួន ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ រួមទាំងតាមរយៈការធ្វើអត្តឃាត៕