* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រមុខការទូតអាមេរិក ផ្តើមទស្សនកិច្ចនៅមជ្ឈិមបូព៌ា ខណៈសម្ព័ន្ធមិត្តចង់បានចម្លើយជុំវិញសង្រ្គាមអ៉ីរ៉ង់ (Video inside)

24-06-2026 15:23

(អាប៊ុយដាប៊ី)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ​បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្តល់ការធានាដល់សម្ព័ន្ធមិត្តតំបន់ឈូងសមុទ្រពែក្ស ដែលកំពុងយល់ឃើញថា សម្បទានក្នុងកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលរួមបញ្ចូលមូលនិធិចំនួន ៣០០ពាន់លានដុល្លារសម្រាប់អ៉ីរ៉ង់ គឺហាក់ដូចជាការបើកចិត្តទូលាយខ្លាំងពេក ចំពោះប្រទេសមួយដែលជាសត្រូវក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Rubio បានទៅដល់ទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីយប់ថ្ងៃអង្គារ សម្រាប់ទស្សនកិច្ចរយៈពេល ៣ថ្ងៃ។ លោកកំពុងបំពេញបេសកកម្មការទូតកម្រិតខ្ពស់លើកដំបូង ពាក់ព័ន្ធកិច្ចព្រមព្រៀងសប្តាហ៍មុន ដើម្បីបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់។

នៅពេលត្រូវបានសួរថា តើលោកមានគម្រោងដោះស្រាយការមិនពេញចិត្តពីសម្ព័ន្ធមិត្តអាមេរិក ចំពោះកិច្ចព្រមព្រៀងនេះឬអត់ លោក Rubio ប្រាប់អ្នកយកព័ត៌មានថា «វាពិតជានឹងកើតឡើងក្នុងការពិភាក្សា» ដោយ​បន្ថែមថា ​នឹងមាន​ការពិភាក្សា​អំពី​បញ្ហា​ ដែល​មិន​មានក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់។

បេសកកម្មរបស់ លោក Rubio គឺត្រូវការការពារកិច្ចព្រមព្រៀងបឋមដែល ត្រាំ ចង់បាន ហើយក៏ត្រូវដោះស្រាយការព្រួយបារម្ភ របស់សមភាគីឈូងសមុទ្រពែក្សផងដែរ។ សម្ព័ន្ធមិត្តអាមេរិក បារម្ភជាពិសេសថា អ៉ីរ៉ង់អាចប្រើប្រាស់មូលនិធិកសាងឡើងវិញ ចំនួន ៣០០ពាន់លានដុល្លារដែលបានស្នើឡើង ដើម្បីកសាងកម្លាំងយោធារបស់ខ្លួនឡើងវិញ។

ប្រទេស​ដែល លោក Rubio កំពុង​ធ្វើ​ទស្សនកិច្ច​ រួមមានអេមីរ៉ាត​អារ៉ាប់រួម និង​គុយវ៉ែត ដែលសុទ្ធសឹងជាទីតាំង នៃមូលដ្ឋានយោធាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយប្រទេសទាំងពីរ បានរងការវាយប្រហារពីមីស៉ីលអ៊ីរ៉ង់ បណ្តាលឱ្យមានជនស៉ិវិលស្លាប់៕