* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឥណ្ឌា រឹតបន្តឹងលើការផ្តល់មូលនិធិពីបរទេស សម្រាប់អង្គការក្រៅរដ្ឋាភិបាល (Video inside)

24-06-2026 16:21

(ញូវដែលី)៖ ឥណ្ឌា បានរឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស ដោយតម្រូវឱ្យពួកគេបញ្ជាក់ អំពីរបៀបដែលមូលនិធិនឹងត្រូវបានប្រើប្រាស់ ទីតាំងដែលពួកគេនឹងប្រតិបត្តិការ ក៏ដូចជាគោរពតាមតម្រូវការរាយការណ៍យ៉ាងតឹងរ៉ឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦។

រដ្ឋាភិបាលឥណ្ឌា បានចេញច្បាប់ធ្វើវិសោធនកម្ម ចំពោះច្បាប់វិភាគទានបរទេស (បទប្បញ្ញត្តិ) ហៅកាត់ FCRA ក្នុងសប្តាហ៍នេះ។

ក្រុមដែលដាក់ពាក្យសុំចុះឈ្មោះ FCRA ឥឡូវនេះ ត្រូវតែបញ្ជាក់ពីសកម្មភាពរបស់ពួកគេ តាមលិខិតដែលបានអនុម័ត។ ទាំងនោះរួមមាន ការអប់រំ សុខភាព វប្បធម៌ សាសនា ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ហើយប្រកាសទីតាំងសម្រាប់ធ្វើការ។ ពួកគេក៏នឹងត្រូវបញ្ចេញព័ត៌មានលម្អិតបន្ថែម នៅលើគេហទំព័រ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

តាមច្បាប់ថ្មី ឯកសារប្រចាំឆ្នាំរបស់អង្គការ ត្រូវតែរួមបញ្ចូលរបាយការណ៍ពង្រីកសកម្មភាព និងគម្រោងលម្អិត ពាក់ព័ន្ធការចំណាយមូលនិធិបរទេស។ សម្រាប់អង្គការដែលមានជនបរទេស កាន់តួនាទីសំខាន់ ជាទូទៅគ្មានសិទ្ធិទទួលបានមូលនិធិពីបរទេសឡើយ៕