* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ការស្ទង់មតិ​របស់ ​CGTN​៖ ​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន

24-06-2026 18:05

(ប៉េកាំង)៖ ពិព័រណ៍​ខ្សែសង្វាក់​ផ្គត់ផ្គង់​ចិនអន្តរជាតិ ​ដែលបើកធ្វើ​នៅពេលថ្មីៗ​កន្លងទៅនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​​ទូទាំងពិភពលោក ។​ តាមការស្ទង់​មតិរបស់​បណ្តាញ​ទូរទស្សន៍​ CGTN នៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិន​ចំពោះអ្នក​ប្រើបណ្តាញ​អ៊ីនធឺណិត​នៅ​ទូទាំង​ពិភពលោក​បង្ហាញថា​ អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៧៩,៥​ភាគរយ ​បាន​វាយតម្លៃយ៉ាង​សកម្ម​ចំពោះ​ការដែល​ប្រទេសចិនបាន​រួមចំណែក​ ក្នុង​ការជំរុញ​ការបង្កើត​សេដ្ឋកិច្ច​ពិភពលោក​បែប​បើកទូលាយ ​ហើយសម្គាល់​ឃើញថា ​ចិនជា​អ្នកគាំពារនិង​ជា​ស្ថាបនិក​ដ៏មុតមាំ ​នៃ​ខ្សែសង្វាក់​ឧស្សាហកម្មនិង​ខ្សែសង្វាក់​ផ្គត់ផ្គង់​សកល។

ពិព័រណ៍​ខ្សែសង្វាក់​ផ្គត់ផ្គង់​ចិនអន្តរជាតិ​លើកនេះ ​​​មាន​ការចូលរួមពី​សហគ្រាស​និងស្ថាប័ន​សរុប​៦៧៦​​ ដែល​មកពី​ប្រទេស ​តំបន់និង​អង្គការ​អន្តរជាតិ​ចំនួន៨៥​ ហើយចំនួន​សហគ្រាសបរទេស​ ដែលចូលរួម​ពិព័រណ៍លើក​នេះឡើងដល់​៣៦,៥ភាគរយ ​ដែលមានចំនួន​លើសពី​១២០០​សហគ្រាស​។ ​អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨៣,៣​ភាគរយ​បាន​សម្គាល់​ឃើញថា ​ប្រការនេះបាន​បញ្ជាក់យ៉ាង​ពេញលេញ នូវ​កម្លាំងទាក់ទាញ​ដ៏ខ្លាំងក្លា នៃ​ទីផ្សារនិង​ខ្សែសង្វាក់​ឧស្សាហកម្ម​របស់ចិនចំពោះ​សហគ្រាស​មកពី​ពិភពលោក​ទាំងមូល​។ ​

អ្នកផ្តល់​បទសម្ភាសន៍​ចំនួន៨០,៨​ភាគរយ​បានលើកឡើងថា ​ប្រជាប្រិយភាពខ្លាំងនៃ​ពិព័រណ៍​ខ្សែសង្វាក់​ផ្គត់ផ្គង់​ចិនអន្តរជាតិ​មិនគ្រាន់តែ​បាន​មកពីឧត្តមភាព​ពិសេសនៃ​ខ្សែសង្វាក់​ឧស្សាហកម្ម​ពេញលេញ​របស់ចិនប៉ុណ្ណោះទេ ​​ប៉ុន្តែក៏​បង្ហាញពី​សេចក្តីប្រាថ្នារួម​នៃមជ្ឈដ្ឋាន​ឧស្សាហកម្មនិង​ពាណិជ្ជកម្មនៅ​ទូទាំងពិភពលោក​ចំពោះការបង្កើន​កិច្ចសហប្រតិបត្តិការខាង​ខ្សែសង្វាក់​ឧស្សាហកម្មនិង​ខ្សែសង្វាក់​ផ្គត់ផ្គង់​អន្តរជាតិ​ផងដែរ ។

ការស្ទង់មតិ​លើកនេះធ្វើឡើង​តាមវេបសាយ​ ៥ ភាសា​របស់​បណ្តាញ​ CGTN​ រួមមាន​ភាសាអង់គ្លេស​ អេស្ប៉ាញ ​បារាំង​ អារ៉ាប់និង​រុស្ស៊ី ហើយក្នុង​រយៈពេល ២៤ ម៉ោង​ ក៏មាន​អ្នកប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិតចំនួន​៤៧៥៣​នាក់បានចូលរួម​ការបោះឆ្នោត​និងបញ្ចេញមតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន