* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រុស្ស៊ីចង់ដឹងពីជំហរពិតប្រាកដរបស់លោក ត្រាំ លើបញ្ហាអ៊ុយក្រែន ក្រោយចប់កិច្ចប្រជុំ G7 (Video inside)

24-06-2026 23:42

(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គី ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងនៅថ្ងៃពុធថា ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា បន្ទាប់ពីប្រធានាធិបតីបារាំងបានអះអាងបែបនេះ នៅក្នុងកិច្ចប្រជុំកំពូល G7 ថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងកិច្ចប្រជុំ G7 នៅប្រទេសបារាំង ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអះអាងថា លោក ត្រាំ បានទទួលស្គាល់ក្នុងកំឡុងពេលពិភាក្សាថា រុស្ស៊ីមិនចង់បានសន្តិភាពនៅអ៊ុយក្រែននោះទេ ដែលការណ៍នេះបង្ហាញពី «ការផ្លាស់ប្តូរវិធីសាស្រ្តពិតប្រាកដ» ពីសំណាក់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ លោក ត្រាំ ផ្ទាល់ ក៏បានជំរុញឱ្យរុស្ស៊ីយល់ព្រមបង្កើតសន្តិភាពជាមួយអ៊ុយក្រែន បន្ទាប់ពីលោកមានជំនួបដ៏ «ល្អប្រសើរ» ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ផងដែរ។

លោក ឡាវរ៉ូវ បានបញ្ជាក់ថា អាមេរិកមិនទាន់បានប្រាប់រុស្ស៊ីឱ្យបានច្បាស់លាស់នៅឡើយទេ អំពីលទ្ធផលនៃកិច្ចប្រជុំ G7 និងគោលនយោបាយបន្តបន្ទាប់របស់ខ្លួន។ លោកបានបន្ថែមថា លោក ម៉ាក្រុង បានអះអាងថា កិច្ចព្រមព្រៀងមិនផ្លូវការរវាងលោក ត្រាំ និងលោក ពូទីន កាលពីឆ្នាំមុនក្នុងរដ្ឋអាឡាស្កាត្រូវ បាន «លុបចោល» ហើយ។

គួររំលឹកថា ក្រុមមន្ត្រីរុស្ស៊ីតែងតែហៅកិច្ចព្រមព្រៀងមិនផ្លូវការនោះថាជា «ស្មារតីនៃទីក្រុង Anchorage» ដែលទីក្រុងមូស្គូចាត់ទុកថាជាមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងមួយ ដែលតម្រូវឱ្យអ៊ុយក្រែនដកកងទ័ពចេញពីតំបន់ Donbas ភាគខាងកើតដែលនៅសេសសល់ ជាថ្នូរនឹងការដែលរុស្ស៊ីយល់ព្រមរក្សាខ្សែបន្ទាត់ប្រយុទ្ធនៅតំបន់ផ្សេងឱ្យនៅស្ងៀម។ ប៉ុន្តែ ទីក្រុងកៀវតែងតែប្រកាសដាច់អហង្ការថា ខ្លួននឹងមិនប្រគល់ទឹកដីណាមួយឱ្យរុស្ស៊ី ដោយមិនបានតស៊ូប្រយុទ្ធនោះឡើយ៕