* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បណ្តាមេដឹកនាំអឺរ៉ុប សន្យារួបរួមគ្នា បន្ទាប់ពីមានការខ្វែងគំនិតខ្លះ មុនកិច្ចប្រជុំកំពូល NATO (Video inside)

25-06-2026 11:14

(ព្រុចសែល)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ មេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ (NATO) បន្ទាប់ពីជម្លោះបន្តបន្ទាប់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងភាពតានតឹងក្នុងចំណោមសមាជិកអឺរ៉ុបសំខាន់ៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានអញ្ជើញមេដឹកនាំអង់គ្លេស បារាំង អ៉ីតាលី និងប៉ូឡូញ មកកាន់ទីក្រុងបែរឡាំង បាននិយាយថាកិច្ចប្រជុំកំពូលណាតូ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា នៅទីក្រុងអង់ការ៉ា នឹងជាពេលវេលាដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់អឺរ៉ុប ក្នុងការដើរតួនាទីជាអ្នកដឹកនាំដ៏រឹងមាំជាងមុនលើវិស័យការពារជាតិ។ លោក Merz គូសបញ្ជាក់ថា «យើងចង់បន្តសម្ព័ន្ធភាពឡើងវិញ។ យើងកំពុងពង្រឹងសសរស្តម្ភអឺរ៉ុប»។ ចំណែកសេចក្តីថ្លែងការណ៍រួមបានលើកឡើងពី «ការប្តេជ្ញាចិត្តដ៏រឹងមាំនៃបណ្តាមេដឹកនាំ ចំពោះសន្តិសុខអឺរ៉ុប-អាត្លង់ទិក និងចំណងអន្តរអាត្លង់ទិក»

គួរបញ្ជាក់ថា ការអញ្ជើញមេដឹកនាំអង់គ្លេស បារាំង អ៉ីតាលី និងប៉ូឡូញ ទៅកាន់ទីក្រុងបែរឡាំងនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានឧប្បត្តិហេតុច្រើន បង្កភាពតានតឹងជុំវិញបញ្ហាការពារជាតិ និងសន្តិសុខក្នុងចំណោមដៃគូធំៗនៅអឺរ៉ុប។ អាល្លឺម៉ង់ បារាំង និងអង់គ្លេស ដែលគែហៅថាមហាអំណាចអឺរ៉ុប E3 ក៏បានប្រឈមមុខនឹងការរិះគន់ ពីប្រទេសអឺរ៉ុបមួយចំនួន រួមទាំងទីក្រុងរ៉ូម និងវ៉ាសូវី ផងដែរ ដែលថាប្រទេសទាំង ៣ បានរារាំងប្រទេសដទៃពីការពិភាក្សាជាមួយអ៊ុយក្រែន។

ទីក្រុងបែរឡាំង និងទីក្រុងប៉ារីស មានគម្រោងផលិតយន្តហោះចម្បាំងរួមគ្នា FCAS ដែលពន្យារពេលយូរមកហើយ និងត្រូវបានបោះបង់ចោលដោយសារភាពមិនចុះសម្រុងខាងយុទ្ធសាស្ត្រ និងការគ្រប់គ្រង ដែលសបញ្ជាក់ពីការលំបាកដែលអឺរ៉ុបជួបប្រទះ ក្នុងការកសាងឡើងវិញនូវផ្នែកការពាររបស់ខ្លួន ខណៈលោក ​ត្រាំ កាន់តែងាកចេញពីអង្គការ NATO៕