* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ៉ីរ៉ង់រិះគន់សម្តីប្រមុខ ​NATO ស្តីពីការគាំទ្រអាមេរិកក្នុងសង្រ្គាមមជ្ឈិមបូព៌ា (Video inside)

25-06-2026 14:25

(តេហេរ៉ង់)៖ នាថ្ងៃព្រហស្បតិ៍ ទី២៥​ ខែមិថុនា ឆ្នាំ២០២៦ ទីក្រុងតេហេរ៉ង់បានចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីប្រមុខបក្សសម្ព័ន្ធយោធានេះ បានរំលេចអំពីការគាំទ្ររបស់ NATO សម្រាប់សហរដ្ឋអាមេរិក នៅក្នុងជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ឆ្លើយតបការរិះគន់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះសម្ព័ន្ធមិត្ត NATO ថាមិនបានជួយគាំទ្រសង្រ្គាម អគ្គលេខាធិការ NATO លោក Mark Rutte បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Fox News ថា យន្តហោះអាមេរិករាប់រយគ្រឿង បានហោះចេញពីមូលដ្ឋាននៅប្រទេសអ៉ីតាលី ដើម្បីធ្វើប្រតិបត្តិការ Epic Fury ដែលសំដៅលើសង្រ្គាមអាមេរិក​ប្រឆាំងអ៉ីរ៉ង់។

លោក Rutte បានបន្ថែមថា មិនតែប៉ុណ្ណោះ ប្រទេសរូម៉ានី ក៏បានកាត់បន្ថយជើងហោះហើរនិងយន្តហោះពាណិជ្ជកម្មផងដែរ ដោយសារ​តែអាកាសយានដ្ឋានរបស់ខ្លួន ត្រូវបានប្រើប្រាស់ជាមូលដ្ឋានស្តុកសាំងយន្តហោះ អំឡុងសង្រ្គាមអ៉ីរ៉ង់។ លោក Rutte បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីលោកបានជួបលោក ត្រាំ កាលពីថ្ងៃពុធ ហើយលោកប្រធានាធិបតីអាមេរិក បាននិយាយថា រូបលោកត្រូវបានធ្វើឱ្យខកចិត្ត ដោយសារតែសមាជិក NATO ដែលមិនគាំទ្រសង្រ្គាមរបស់លោកប្រឆាំងអ៉ីរ៉ង់។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei បានថ្កោលទោសការអត្ថាធិប្បាយរបស់លោក Rutte ថាជា​ចម្លើយសារភាព អំពីការចូលរួមសមគំនិតយ៉ាងសកម្ម ក្នុងសង្រ្គាមខុសច្បាប់របស់អាមេរិក ប្រឆាំងប្រទេសអ៉ីរ៉ង់ ដែលជារដ្ឋអធិបតេយ្យមួយ ជាសមាជិករបស់អង្គការសហប្រជាជាតិ។ លោក Baqaei បានចោទថា NATO បំពានយ៉ាងច្បាស់​លើបទដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាគោលការណ៍ស្នូលនៃធម្មនុញ្ញរបស់ UN។

គួរបញ្ជាក់ថា អ៉ីតាលីបានចេញមុខដកខ្លួនឃ្លាតឆ្ងាយភ្លាមៗ ពីសម្តីរបស់លោកអគ្គលេខាធិការ NATO ដោយនិយាយថា វាជាសារមួយខុសស្រឡះទាំងស្រុង ព្រោះការលើកឡើងរបស់លោក Rutte ភាន់ច្រឡំប្រភេទនៃការហោះហើរដែលត្រូវបាន​អនុញ្ញាត។ ទីក្រុងរ៉ូមបានអះអាងថា ខ្លួនបានអនុញ្ញាតតែការហោះហើរបែបបច្ចេកទេស និងឡូជីស្ទីគរបស់អាមេរិកប៉ុណ្ណោះ អំឡុងប្រតិបត្តិការ Epic Fury នៅក្រោមកិច្ចព្រមព្រៀងមានស្រាប់យូរមកហើយ ជាមួយទីក្រុងវ៉ាស៉ីនតោន៕