* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ត្រាំ ស្វែងរកថវិកាបន្ថែម៨៨ពាន់លានដុល្លារពីសភា ភាគច្រើនសម្រាប់ទូទាត់សង្រ្គាមនៅអ៉ីរ៉ង់ (Video inside)

25-06-2026 15:15

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើទៅកាន់សភា ដើម្បីស្វែងរកកញ្ចប់ថវិកាបន្ថែមជិត៨៨ពាន់លានដុល្លារ ដែលភាគច្រើនគឺសម្រាប់យកទៅរ៉ាប់រងលើថ្លៃចំណាយក្នុងសង្រ្គាម​ប្រឆាំងប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេតវិមានបានដាក់សំណើសុំកញ្ចប់ថវិកាបន្ថែមចំនួន ៨៧,៦ពាន់លានដុល្លារ ក្នុងនោះរាប់សិបពាន់លានដុល្លារគឺសម្រាប់​មន្ទីរបញ្ចកោណ ព្រមទាំងថវិកាសម្រាប់ជួយគាំទ្រកសិករអាមេរិក កិច្ចប្រឹងប្រែងឆ្លើយតបការរាតត្បាតជំងឺអេបូឡានៅអាហ្រ្វិក ហើយនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។

នាយកទទួលបន្ទុកកញ្ចប់ថវិការបស់សេតវិមាន លោក Russell Vought បានទទូចឱ្យសភាធ្វើសកម្មភាពឱ្យឆាប់រហ័ស សម្រាប់អ្វីដែលលោកហៅថា ជាសំណើសំខាន់និងបន្ទាន់មួយ។ ក្នុងនោះ រដ្ឋបាលលោក ត្រាំ បានស្នើ៦៧ពាន់លានដុល្លារ សម្រាប់មន្ទីរបញ្ចកោណ រួមមានទាំង២១ពាន់លានដុល្លារ សម្រាប់អាវុធ គ្រឿងបរិក្ខារ និងសមត្ថភាពយោធាផ្សេងៗ ១៧,៣ពាន់លានដុល្លារ សម្រាប់ថ្លៃចំណាយធ្វើប្រតិបត្តិការ និង១២,១ពាន់លានដុល្លារ សម្រាប់កម្មវិធីដែលត្រូវបានកំណត់ជាកម្មវិធីសម្ងាត់។

សំណើខាងលើគឺមកដល់ចំពេលត្រឹម១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋសភានិងព្រឹទ្ធសភាអាមេរិក បានរួមគ្នាបោះឆ្នោតអនុម័តសេចក្តីសម្រេចមួយ ទោះមានទម្ងន់ត្រឹមជានិមិត្តរូបក៏ដោយ ដែលស្នើឱ្យលោក ត្រាំ បិទបញ្ចប់អរិភាពរបស់អាមេរិកជាផ្លូវការជាមួយអ៉ីរ៉ង់ លុះត្រាតែក្នុងករណីសភាផ្តល់ការអនុញ្ញាតច្បាស់ៗឱ្យធ្វើសកម្មភាពយោធា។

គួរបញ្ជាក់ថា វាក៏ចំពេលផងដែរ ដែលរដ្ឋបាលលោក ត្រាំ កំពុងព្យាយាមប្រែក្លាយកិច្ចព្រមព្រៀងបឋមជាមួយទីក្រុងតេហេរ៉ង់ ឱ្យក្លាយទៅជាកិច្ចព្រមព្រៀងផ្លូវការចុងក្រោយ សម្រាប់សង្រ្គាមដែលបានអូសបន្លាយតាំងពីចុងខែកុម្ភៈ ហើយធ្វើឱ្យរង្គោះរង្គើ​ទីផ្សារថាមពលពិភពលោក និងកើនឡើងថ្លៃទំនិញ ព្រមទាំងលាតត្រដាងភាពខ្វែងគំនិតគ្នា នៅក្នុងគណបក្សសាធារណរដ្ឋរបស់​លោក៕