* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌

25-06-2026 16:43

(ណាននីង)​៖ ព្រឹកថ្ងៃ​ទី២៥ ខែមិថុនា ឆ្នាំ២០២៦ — ក្នុងពិធីប្រគល់ពានរង្វាន់ឆ្នើមលើកទី៥ ដល់សិស្ស-និស្សិតអាស៊ាន-ចិន លើស្នាដៃវីដេអូខ្លីក្រោមប្រធានបទ «មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន» ដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលបោះពុម្ពអន្តរជាតិរបស់ប្រទេសចិន នៅភូមិភាគស្វយ័តក្វាងស៊ី លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានអំពាវនាវដល់យុវជនចិនឱ្យប្រើប្រាស់ភាពច្នៃប្រឌិត និងបច្ចេកវិទ្យាឌីជីថលក្នុងការផលិតវីដេអូខ្លី ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រវត្តិសាស្ត្រ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។

លោកបណ្ឌិតបានលើកទឹកចិត្តដល់យុវជនចិនបន្តជ្រើសរើសកម្ពុជាដែលជាគោលដៅសម្រាប់ការផលិតមាតិកាវីដេអូខ្លី ដោយផ្តោតលើបេតិកភណ្ឌវប្បធម៌ ទេសភាពធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាជន និងសក្ដានុពលទេសចរណ៍ ដែលមានលក្ខណៈពិសេសរបស់កម្ពុជា។ លោកបណ្ឌិតបានបញ្ជាក់ថា នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការគាំទ្រចំពោះសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងការផលិតស្នាដៃវីដេអូខ្លី ដែលអាចរួមចំណែកផ្សព្វផ្សាយរូបភាពកម្ពុជា ទៅកាន់សាធារណជនអន្តរជាតិ ជាពិសេសប្រជាជនចិន។

លោកបណ្ឌិតបញ្ជាក់ដូច្នេះថា៖ «ក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ទំនាក់ទំនងរវាងកម្ពុជា និងចិន មិនមែនស្ថិតនៅ ត្រឹមតែក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឬនយោបាយប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងវិវត្តទៅរកភាពស៊ីជម្រៅតាមរយៈ "ការតភ្ជាប់រវាងប្រជាជន និងប្រជាជន"។ ការប្រើប្រាស់ វីដេអូខ្លី និង ការសន្ទនារវាងអរិយធម៌ បានក្លាយជាស្ពានតភ្ជាប់ ដ៏មានប្រសិទ្ធភាពបំផុត ដើម្បីពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែរឹងមាំ។»

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ជា មុនីឫទ្ធិ បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមអរិយធម៌សកល និងទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ដោយចាត់ទុកថា ការផ្លាស់ប្តូរវប្បធម៌ និងការសន្ទនារវាងប្រជាជននិងប្រជាជន គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពង្រឹងការយោគយល់គ្នា មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព រវាងកម្ពុជានិងចិន រួមជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក។

គួរបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចនៅភូមិភាគស្វយ័តក្វាងស៊ី លោកបណ្ឌិតក៏បានជួបពិភាក្សាជាមួយ ក្រុមហ៊ុនShanhai Xingchen Media Group ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងផលិតកម្មភាពយន្តខ្នាតខ្លី (Micro-Drama) ដ៏លេចធ្លោមួយរបស់ប្រទេសចិន ដោយក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៣ និងមានទីស្នាក់ការកណ្តាល នៅទីក្រុងណាននីង ដោយផ្តោតលើការអភិវឌ្ឍ ផលិត ផ្សព្វផ្សាយ និងចែកចាយរឿងភាគខ្នាតខ្លីតាមប្រព័ន្ធឌីជីថលទាំងក្នុងស្រុក និងអន្តរជាតិ។ ជំនួបនេះបង្ហាញពីឱកាសថ្មីបន្ថែមសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ក្នុងវិស័យឧស្សាហកម្មវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងការផលិតមាតិកាច្នៃប្រឌិតលេីការអភិវឌ្ឍវិស័យភាពយន្តខ្នាតខ្លី៕

វិទ្យុមិត្តភាពកម្ពុជាចិន