* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ការស្ទង់មតិរបស់បណ្តាញ CGTN៖ ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា

25-06-2026 17:54

(ប៉េកាំង)៖ តើ​ធ្វើ​យ៉ាង​ម៉េច ទើប​អាច​ធ្វើ​ឱ្យ​សមិទ្ធផល​នៃ​​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា បម្រះ​​ខ្លួន​ចេញពីភាព​ពេញនិយម​តែ​មួយ​​រយៈពេល​ខ្លី និង​ក្លាយ​ទៅជា​កម្លាំង​ផលិតកម្មរយៈពេល​​យូរ ? វេទិកា​ដាវ៉ូសរដូវក្តៅដែល​កំពុង​បើក​ធ្វើ​នៅក្រុង​ដាលៀន​ ប្រទេស​ចិន​បាន​ផ្តល់​ចម្លើយសម្រាប់​សំណួរ​នេះ​​ ពោលគឺ ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,៤ភាគរយសម្គាល់ឃើញថា ប្រទេស​ចិន​មាន​ទីផ្សារ​ទ្រង់ទ្រាយ​ធំ​ និងទិដ្ឋភាព​​ប្រើប្រាស់​ច្រើន​បែប​យ៉ាង ប្រ​ការ​នេះ​បាន​ផ្តល់ជា​វេទិកា​ពិសោធន៍​ដ៏​ធំទូលាយ​សម្រាប់ការ​​អនុវត្ត​ជាក់ស្តែងនៃការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា ។

ក្នុង​ការ​ស្ទង់​មតិ​ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨ភាគរយសម្គាល់ឃើញថា មានតែ​ការ​អនុវត្ត​ក្នុ​ងទិដ្ឋភាព​​ឧស្សាហកម្មពិត​ប្រាកដ ​ទើប​បច្ចេកវិទ្យាអាច​ប្រឈមមុខ​នឹង​បញ្ហា​ជាក់ស្តែង ដូច​ជា​តម្រូវ​ការ​​ទីផ្សារ​ដ៏​ស្មុគស្មាញ ការ​គ្រប់គ្រង​ដើម​ទុន​ និង​កិច្ច​សម្រួល​​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ជា​ដើម​ ។

ទាក់ទិន​នឹង​ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំលើវិស័យ​បញ្ញា​សិប្បនិម្មិត អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៣,៦ភាគរយ សម្គាល់ឃើញថា តើផលិតផល​ទាំង​នេះ មាន​​តម្លៃទាប មាន​វិសាលភាពធំទូលាយ​ និង​មាន​ប្រសិទ្ធភាពខ្ពស់​ឬអត់ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ វាគឺជា​ការធ្វើតេស្តចំពោះ​តម្លៃនៃ​សមិទ្ធផល​ថ្មី​នៃការច្នៃប្រឌិតថ្មីផ្នែក​បញ្ញា​សិប្បនិម្មិត ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៣,២ភាគរយសម្គាល់ឃើញថា ប្រទេ​សចិន​មាន​ប្រព័ន្ធឧស្សាហកម្មកម្មន្តសាលដ៏ពេញលេញ និង​សមត្ថភាពវិស្វកម្ម​ដ៏​ខ្លាំង​ក្លា ដូច្នេះ អាច​ប្រែ​របក​គំហើញថ្មី​ខាង​​បច្ចេកវិទ្យា ឱ្យ​ទៅជា​ផលិត​ផល​ ខ្សែសង្វាក់​ផលិតកម្ម​​និង​សមត្ថភាព​ឧស្សាហកម្ម​យ៉ាងឆាប់រហ័ស​។

ការស្ទង់មតិលើកនេះ ធ្វើឡើងតាមរយៈវេបសាយ​ជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីរបស់​CGTN ក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន៥៩១៣នាក់ បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន