* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

26-06-2026 16:56

(ប៉េកាំង)៖ ជាការរំពឹងទុក ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅប្រទេសចិន ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់បំផុតមួយដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ និងភាពស៊ីជម្រៅនៃទំនាក់ទំនងដែកថែបរវាង កម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារនយោបាយដ៏មុតស្រួចនិងមានសារៈសំខាន់សម្រាប់ការបន្តអភិវឌ្ឍសហគមន៍​ជោគ​វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មីទៀតផង។

ជាសច្ចភាពប្រវត្តិសាស្រ្តរយៈពេលជិតប្រាំពីរទសវត្សរ៍មកនេះ ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការប្រែប្រួលនៃស្ថានការណ៍តំបន់ និងពិភពលោកជាច្រើន ប៉ុន្តែចំណងមិត្តភាពរវាង ប្រទេសទាំងពីរនៅតែត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។ ចិននៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏សំខាន់របស់កម្ពុជា ហើយជាប្រភពដ៏សំខាន់ នៃការវិនិយោគ ពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ជាតថភាព ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោទៅកាន់ប្រទេសចិនបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនុកចិត្តនយោបាយ ការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការសម្របសម្រួលយុទ្ធសាស្ត្រអភិវឌ្ឍន៍ឱ្យកាន់តែស៊ីសង្វាក់គ្នា។ ជាពិសេស ការជំរុញគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ឱ្យផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា នឹងបន្តបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស។

ជាការកត់សម្គាល់ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោក៏ជាការពង្រឹងទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តចិន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយនៃ ទំនាក់ទំនងរដ្ឋនិងរដ្ឋ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គណបក្សនៃប្រទេសយើងទាំងពីរបានរក្សាការផ្លាស់ប្តូរបទពិសោធន៍លើការកសាងបក្ស ការគ្រប់គ្រងរដ្ឋ ការអភិវឌ្ឍសង្គម និងការបណ្តុះបណ្តាលមន្ត្រីជំនាន់ក្រោយ។ ទំនាក់ទំនងបក្សនិងបក្សនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការយោគយល់គ្នាទៅវិញទៅមក និងបង្កើតទំនុកចិត្តនយោបាយកម្រិតខ្ពស់ ដែលជាកត្តាចម្បងសម្រាប់ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី។ ជាប្រត្យក្សភាព ដំណើរទស្សនកិច្ចលើកនេះត្រូវបានអ្នកសិក្សាស្រាវជ្រាវ នានារំពឹងថានឹងបន្តជំរុញការផ្លាស់ប្តូររវាងយុវជននៃបក្សកាន់អំណាចទាំងពីរ។ ​ក្នុងយុគសម័យឌីជីថល និងសកលភាវូបនីយកម្ម ការបណ្តុះបណ្តាល និងការតភ្ជាប់យុវជនមាន សារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរក្សា និងអភិវឌ្ឍចំណងមិត្តភាពរយៈពេលវែង។


តាមរយៈកម្មវិធីផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល សិក្ខាសាលា និងវេទិកាយុវជន អ្នកដឹកនាំជំនាន់ក្រោយនៃប្រទេសទាំងពីរនឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រព័ន្ធអភិបាលកិច្ច និងទស្សនវិស័យអភិវឌ្ឍន៍របស់គ្នាទៅវិញទៅមកតាមរយៈអនុស្សារណៈដែលភាគីនៃប្រទេសយើងទាំងពីរបានព្រមព្រៀងរួមគ្នា​។ ការវិនិយោគលើយុវជនបន្តវេនមិនមែនគ្រាន់តែជាការបន្តទំនាក់ទំនងបក្សនិងបក្សប៉ុណ្ណោះទេ ប៉ុន្តែជាការធានាថា ចំណងមិត្តភាពកម្ពុជា-ចិននឹងបន្តរឹងមាំ និងមាននិរន្តរភាពសម្រាប់ជំនាន់ក្រោយ។ នៅពេលយុវជននៃប្រទេសទាំងពីរមានការយល់ដឹង ស្គាល់គ្នា និងជឿទុកចិត្តគ្នាកាន់តែច្រើន នោះទំនាក់ទំនងរដ្ឋនិងរដ្ឋ ក៏ដូចជាទំនាក់ទំនងប្រជាជននិងប្រជាជន នឹងមានមូលដ្ឋានកាន់តែរឹងមាំផងដែរ។

ជារួម ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិនពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជាយុទ្ធសាស្ត្រសម្រាប់ អនាគតទំនាក់ទំនងកម្ពុជា-ចិន ។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជួយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការបន្តវេនចំណងមិត្តភាពរវាងយុវជននៃបក្សកាន់អំណាចទាំងពីរ​។ នេះគឺជាការវិនិយោគលើអនាគត ដែលនឹងធានាឱ្យទំនាក់ទំនង រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន បន្តរីកចម្រើនប្រកបដោយស្ថិរភាព ភាពជឿទុកចិត្ត និងផលប្រយោជន៍រួមទៅវិញទៅមកក្នុងរយៈពេលយូរអង្វែង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន