* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូលបន្លែ សាច់, និង ការប្រើប្រាស់សារធាតុគីមីផ្សេងៗ ឱ្យបានម៉ត់ចត់ ដើម្បី កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ដោយសារម្ហូបអាហារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មកដល់ពេលនេះ មណ្ឌលសុខភាពនៅទូទាំងប្រទេស បានបើកផ្តល់សេវា២៤ម៉ោង ១០០ភាគរយហើយ។ ដើម្បីផ្តល់សេវានៅមណ្ឌលសុខភាព២៤ម៉ោងនេះ រាជរដ្ឋាភិបាល បានជ្រើសរើសពេទ្យជាឆ្មប និងគិលានុបដ្ឋាកយិកា ៥២២នាក់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តផ្តល់សេវាកម្មផ្អែកលើគោលការណ៍ «អ្នកជំងឺជាចម្បង» ដោយត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ពីពេទ្យធម្មតា ទៅជាមន្ទីរពេទ្យព្យាបាលជំងឺមហារីក គឺមានភាពស្មុគស្មាញ និងមានការគិតគូរល្អិតល្អន់ ដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកជំងឺ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានថ្លែងថា ការសម្ពោធសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរការខិតខំរួមគ្នា ក្នុងការបង្កើតសមិទ្ធផលពីរាជរដ្ឋាភិបាលអាណត្តិមុន ដល់អាណត្តិថ្មី ជាពិសេសការរួមគ្នារបស់ប្រជាជនកម្ពុជា។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក Sergei Ivanov អតីតរដ្ឋមន្ត្រីការពារជាតិ និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក ពូទីន ទទួលមរណភាពក្នុងវ័យ ៧៣ឆ្នាំ (Video inside)

26-06-2026 22:47

(ម៉ូស្គូ)៖ អតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គី អ៊ីវ៉ាណូវ (Sergei Ivanov) ដែលធ្លាប់ត្រូវបានគេមើលឃើញថាជាអ្នកបន្តវេនដ៏សក្តិសមបំផុតរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៧៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក អ៊ីវ៉ាណូវ គឺជាសមាជិកដ៏សំខាន់នៃក្រុម «បុរសខ្លាំង» (Siloviki) របស់រុស្ស៊ី ដែលលោកបានកសាងកេរ្តិ៍ឈ្មោះពីស្ថាប័នសន្តិសុខសូវៀត KGB ដូចលោក ពូទីន ដែរ ហើយលោកមានឥទ្ធិពលយ៉ាងខ្លាំងនៅពេលដែលលោក ពូទីន ឡើងកាន់អំណាច។ មរណភាពរបស់លោក ត្រូវបានប្រកាសដំបូងដោយលីគកីឡាបាល់បោះ VTB United League ដែលលោកជាប្រធានកិត្តិយស មុនពេលវិមានក្រឹមឡាំង ចេញមុខបញ្ជាក់ជាផ្លូវការនៅពេលក្រោយ។

លោក អ៊ីវ៉ាណូវ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងរចនាសម្ព័ន្ធសន្តិសុខរបស់រុស្ស៊ីក្រោយសម័យសូវៀត និងបានគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធក្នុងអាណត្តិដំបូងៗរបស់លោក ពូទីន។ លោកបានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិកំឡុងសង្គ្រាមឆេចនី (Chechnya) លើកទីពីរ ដែលលោក ពូទីន បានបើកយុទ្ធនាការកម្ទេចក្រុមឧទ្ទាមបំបែករដ្ឋ។ ក្នុងនាមជាមន្ត្រីដែលចេះភាសាអង់គ្លេសស្ទាត់ជំនាញ លោកតែងតែបង្ហាញខ្លួនជាបុគ្គលដ៏មុតស្រួចនៅលើឆាកអន្តរជាតិ ជាពិសេសក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច (Munich Security Conference) ដោយតែងតែរិះគន់គម្រោងខែលការពារមីស៊ីលរបស់អាមេរិក និងការពង្រីកឥទ្ធិពលរបស់ណាតូ។

កន្លងមក លោកតែងតែសង្កត់ធ្ងន់ថា ការពង្រីករបស់ណាតូគឺជាការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី ហើយអះអាងថាសន្តិសុខនៅអឺរ៉ុប គួរតែផ្អែកលើការគោរពផលប្រយោជន៍របស់គ្រប់ភាគី។ ទឡ្ហីករណ៍នេះហើយ ដែលក្រោយមកលោក ពូទីន បានយកមកធ្វើជាសំអាង ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃការឈ្លានពានលើប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ កន្លងទៅ បើទោះបីជាទីក្រុងកៀវ និងលោកខាងលិចចាត់ទុកថាជាលេសក៏ដោយ៕